Tuesday, January 18, 2022
Tel: 023​ 987 118
សារអេឡិចត្រូនិក info@kspg.co

សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​ជើង​ចាស់​ដែល​មាន​សមត្ថភាព​បកស្រាយ​ចម្រៀង​យ៉ាង​ពីរោះ​រណ្តំ ​និង​ពូកែ​រាំ​ផង​នោះ នាង ឆៃ លី​ដា​ឡែ​ន បាន​ធ្វើ​អោយ​អ្នកគាំទ្រ ជា​ពិសេស​សុភាពបុរស​ភ្លឹក​មិន​ស្ទើរ​នោះ​ទេ ក្រោយ​ពី​រូប​នាង​បង​បាន​បង្អួត​សម្រស់​យ៉ាង​ស្រស់​សោភា​ជាមួយនឹង​ការ​គ្រង​ក្នុង​ឈុត​ប៊ី​គី​នី​បញ្ចេញ​ដងខ្លួន​យ៉ាង​ទ្រលុកទ្រលន់ និង​ដើមទ្រូង​ពើង​យ៉ាង​ព្រហើន​គួរ​ឲ្យ​ខ្នា​ញ់​ពេក​ក្រៃ ។ ក្រោយ​ពី​បង្ហោះ​រូប​មួយ​នេះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពីព្រោះ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​មួយ​រូប គឺ​គេ​កម្រ​ឃើញ​តារាចម្រៀង​ស្រី​នាង ឆៃ លី​ដា​ឡែ​ន បង្ហាញ​រូបរាង​ស៊ិ​ច​ស៊ី​បែប​នេះ​ទេ ហេតុ​ដូច្នេះ​ហើយ​ជាមួយនឹង​រូបភាព​ថ្មី​ៗ​នេះ​ធ្វើ​អោយ​មហាជន​លើក​ឡើង​ថា សម្រស់​របស់​នាង​នៅ​តែ​ស្រស់​សោភា មាន​ដងខ្លួន​ទាក់ទាញ​ទោះ​រាង​មាន​សាច់​ទ្រលុកទ្រលន់​ជាង​មុន​បន្តិច ជា​ពិសេស​សម្រស់​ដើមទ្រូង​របស់​នាង​ពិត​ជ​ស្រស់​ស្អាត​ពេក​ក្រៃ ។ ជា​រួម​សម្រស់​តារា​ស្រី​រូប​នេះ​មិន​ចាញ់​តារា​ស្រី​ជំនាន់​ក្រោយ​ឡើយ​។
រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ ចេក បាន​ប្រកាស​លក់​ផ្ទះ​ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី​ដោះ​ស្រាយ​បំណុល​ធនាគារ ខណៈ​ពេល​ដែល​តារា​កំប្លែង​រូប​នេះ បាន​បាត់បង់​ឱកាស​ស្ទើរ​ទាំងស្រុង​ក្នុង​ការ​សម្តែង ហើយ​តារា​កំប្លែង​រូប​នេះ​រស់នៅ​ដោយ​ការ​លក់ដូរ​បន្តិចបន្តួច​នៅ​រមណីយដ្ឋាន​គី​រី​រម្យ​នា​ពេល​បច្ចុប្បន្ន​នេះ​។ ផ្ទះ​ដែល​នាយ​ចេក​ប្រកាស​លក់​នោះ មា​នទី​តាំងនៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល គឺជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ខាងក្រោម​ថ្ម ដោយ​តារា​កំប្លែង​រូប​នេះ​បាន​ប្រកាស​លក់​ក្នុង​តម្លៃ​ប្រមាណ​១៧​ម៉ឺន​ដុល្លារ​។ នាយ ចេក បាន​អះអាង​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក​បាន​សម្រេច​លក់​ផ្ទះ​នា​ពេល​នេះ ដើម្បី​សង​ទៅ​ធនាគារ​ដែល​លោក​បាន​ជំពាក់​ក្នុង​ពេល​ដែល​លោក​មិន​អាច​រក​ចំណូល​បាន​អ្វី​បាន​ច្រើន​ក្នុង​ពេល​នេះ ទើប​មិន​មាន​អ្វី​ដោះស្រាយ​ក្រៅពី​លក់​ផ្ទះ​។
រាជធានី​ភ្នំពេញ ៖ តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​រឿង ​«​ហ្លួង​ព្រះស្ដេច​កន​» ហាក់ដូចជា​ស្ងប់ស្ងាត់​មិន​បាន​​ចូលរួម​សម្ដែង​ដូច​ជា​ពេល​មុន​ទេ ។ តើ​ហេតុ​អ្វី​បានជា​បែប​នេះ ? បន្ទាប់​ពី​ឆុំ វ​ត្តី បាន​ចូល​រោងការ​រួច​មក អ្នកគាំទ្រ ក៏​ដូច​ជា​ទស្សនិកជន​ទូទៅ កត់សម្គាល់​ឃើញ​ថា នាង​​មិន​ទាន់​បាន​វិល​មក​រក​ការងារ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ឡើយ ។ គេ​ដឹង​ថា​នាង​ត្រូវ​ចំណាយ​ពេល​​ច្រើន​ជាមួយនឹង​គ្រួសារ ស្រប​ពេល​ដែល​នាង​ក៏​ទទួល​បានការ​ងារ​ថ្មី​ពី​គ្រួសារ​ខាង​ស្វាមី​ក្នុង​ការ​មើល​ការងារ​ខុស​ត្រូវ​ក្នុង​ផលិតកម្ម និង​ការងារ​ក្រុមហ៊ុន​សេវា​ដឹក​ជញ្ជូន ។ ទោះជា​យ៉ាងណា​ក្ដី ក្នុង​នាម​ជា​តារា​សម្ដែង​ម្នាក់ ទោះជា​មានការ​ងារ​ផ្សេង​បែប​ណា នាង​គួរតែ​ឆ្លៀត​ចូលរួម​សម្ដែង។ ហេតុផល​តារា​សម្តែង​ឆុំ វ​ត្តី...
សហរដ្ឋអាមេរិក ៖ Adele បាន​បង្ហាញខ្លួន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​កម្ម​វី​ធី​កំប្លែង Saturday Night Live (SNL) ដ៏​ល្បីល្បាញ​បំផុត​របស់​សហរដ្ឋអាមេរិក ជាមួយ​និង​ការ​ប្រែ​រូបរាង​១៨០​ដឺ​ក្រេ​របស់​នាង ដែល​គ្រប់​គ្នា​មើល​សឹងតែ​មិន​ស្គាល់​។ កំពូល​តារាចម្រៀង​របស់​ចក្រភព​អង់គ្លេស​វ័យ ៣២​ឆ្នាំ​រូប​នេះ បាន​កាន់​ម៉ៃ​ក្រូ​ហ្វូ​ន​សម្រាប់​ការ​សម្តែង​កំប្លែង​ជំនួស​ឱ្យ​ការ​ច្រៀង​ដ៏​អស្ចារ្យ ដែល​ខុស​ពី​សព្វដង​។ ដោយ​ថែម​ទាំង​បាន​លើកយក​ការ​សម្រក​ទម្ងន់​របស់​ខ្លួន មក​និយាយ​បែប​លេងសើច​ធ្វើ​ឱ្យ​គ្រប់​គ្នា​ផ្ទុះសំណើច​ថែម​ទៀត​ផង​។ អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ពី​ការ​បង្ហាញខ្លួន​លើក​នេះ គឺ​គ្រប់​គ្នា​បាន​លើក​សរសើរ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត រួម​ជាមួយ​និង​ដងខ្លួន​ដ៏​សិច​ស៊ី​របស់​នាង​។ ដែល​វា​ខុស​ពី​អំឡុង​ពេល​ដំបូង​ៗ​នៃ​ការ​ធ្វើ​យុទ្ធនាការ​សម្រក​ទម្ងន់​របស់​នាង...
រាជធានី​ភ្នំពេញ ៖ មហាជន និង​ទស្សនិកជន​ជា​ច្រើន​បុក​ពោះ​មិន​តិច​ពាន់​នាក់​ទេ នៅ​ពេល​ការ​ប្រកួត Miss Grand Cambodia ២០២០ មិន​ទាន់​ឃើញ​ស្រី​ស្អាត សេង រ​ដ្ឋា បាន​ពាន​អ្វី​សោះ​។ គេ​ឃើញ​តែ​បវរកញ្ញា​ផ្សេង ខ្លះ​បាន​ពាន​២​ទៅ​៣​ក្នុង​ដៃ​ញញឹម​រីករាយ ។ ចំណែក បេ​ក្ខ​នារី​មក​ពី​ខេត្តកំពង់ធំ សេង រ​ដ្ឋា វិញ ស្ងាត់ឈឹង ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខូចចិត្ត​ឡើង​សេត​តែ​ម្តង​។ យ៉ាងណា ពេល​នេះ រ​ដ្ឋា បាន​យកឈ្នះ​បវរកញ្ញា​ផ្សេង​ទៀត ដោយ​ក្លាយជា​ម្ចាស់​មកុដ​ក្រោម​សំឡេង​ហ៊ោ ឡើង​ចង់​បាក់​ឆាក​តែ​ម្តង​។
រាជធានី​ភ្នំពេញ ៖ មរណភាព​របស់​អ្នក​មានគុណ លោកពូ លាវ ខាត់ ដែល​បាន​ចែក​ឋាន​ទៅ​វ័យ​៦៧​ឆ្នាំ បង្ក​ឱ្យ​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស មានការ​សោកស្តាយ​រលីងរលោង​ទឹកភ្នែក មិន​តិច​ទេ ព្រោះតែ​អាណិត​ត្រកូល​ខាត់​។ យ៉ាងណាមិញ ខាត់ ស្រី​វង រឹតតែ​តឹងតែង ព្រោះ​ពេល​វេលា​​ដ៏​តឹងតែង បែរជា​មិន​អាច​ជួប​លោកឪពុក​របស់​ខ្លួន​បាន ទាំង​អារម្មណ៍​ពិត​ពិបាកធ្វើ នឹង​ទទួលយក​ណាស់ ។ ក្នុង​ចំណោម​បងប្អូន​ទាំង​៩​នាក់​របស់​លោក​អ៊ុំ លាវ ខាត់ គឺ​មាន​តែ ខាត់ ស្រី​វង ម្នាក់​គត់ ដែល​បាន​​ចាកចោល​សិល្បៈ...
រាជធានី​ភ្នំពេញ​ ៖ តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ថ្មី​ៗ​នេះ​បាន​ថ្លែងប្រាប់​ទៅ​​អ្នកគាំទ្រ​របស់​នាង​ថា ​ពាក្យបណ្តឹង «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ប្រឆាំង​រូប​អ្នក​នាង​ គឺ​អត់​មាន​បញ្ហា​ចោទ​ចំពោះ​អ្នក​នាង​ឡើយ ​ត្រឹម​សំណង​ទាមទារ​១០០ រៀល​នោះ ។ ក៏​ប៉ុន្តែ​អ្នក​នាង​បាន​បញ្ជាក់​ថា ​ចំពោះ​ការ​ទាមទារ​ឲ្យ​អ្នក​នាង «​សុំ​ទោស​ជា​សា​សាធារណៈ​» នោះ​គឺ​ដេកចាំ​ទៅ ទោះ​១០​ជាតិ​ទៅ​មុខ​ទៀត ​ក៏​គ្មាន​ពេ​ជ្ជ​តា សុំ​ទោស​ដែរ ។ ថ្លែង​នៅ​ក្នុង​វី​ដេ​អូ Live កាលពី​ថ្ងៃ​ទី ១២ ខែមិថុនា ​កន្លង​ទៅ​ តារាចម្រៀង​ចាស់វស្សា ម៉េ​ង...
សហរដ្ឋអាមេរិក ៖ បទ​ចម្រៀង​ដែល​ល្បី​ខ្លាំង​កាលពី​ឆ្នាំ ២០០៩ របស់​តារាចម្រៀង Miley Cyrus ដែល​មាន​ចំណងជើង​ថា «Party in the U.S.A.» បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ម្តងទៀត នៅ​លើ​តារាង iTunes និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ក្រោយ​សហរដ្ឋអាមេរិក​រក​ឃើញ​ប្រធានាធិបតី​ថ្មី​។ បទ​ចម្រៀង​របស់​តារាចម្រៀង​ស្រី​វ័យ ២៧​ឆ្នាំ​ខាងលើ បាន​ចាប់ផ្តើម​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ពោល​គឺ​បន្ទាប់​ពី​ការ​ប្រកាស​អំពី​ការ​ឈ្នះ​ឆ្នោត​របស់​លោក Joe Biden លើ​លោក Donald Trump ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​៤៦​។
រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក ឈិ​ន ឈៀង ដែល​ជា អតីត​អ្នកចម្រៀង​អា​យ៉ៃ មានឈ្មោះ​ល្បីល្បាញ​ត្រូវ​គេ​ដឹង​ថា រង​សម្ពាធ ជំងឺ​អស់​ជា​ច្រើន​ឆ្នាំ ព្រោះតែ​រោគា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​លោក​បាត់​ឱកាស​បង្ហាញ​ស្នាដៃ មួយ​រយៈ​ធំ ហើយ​លោក​ជា​ដៃគូ​ចម្រៀង អា​យ៉ៃ ជាមួយ​ភរិយា​អ្នកស្រី អ៊ុ​ក សុ​ផា ។ នេះជា​ដំណឹង​សោកសៅ​មួយ​ដែល​លោកគ្រូ ឈិ​ន ឈៀង បាន​ទទួលមរណភាព​ហើយ កាលពី​វេលា​មុន​នេះ នា​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០​។ បើ​យោង​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់...
រាជធានី​ភ្ន​ពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង កុស​មៈ លី​ន​ដា បាន​សម្រេច​ផ្អឹប​ការងារ​សម្តែង​មួយ​រយៈ​ក្រោម​ហេតុផល​មួយ​ចំនួន បើ​ទោះបីជា​ពេល​នេះ នាង​កំពុង​ទទួល​បាន​ជោគជ័យ​លើ​វិ​ថី​មួយ​នេះ​ក៏​ដោយ​។ ខុស​ពី​តារា​មួយ​ចំនួន​ដែល​ប្រឹងប្រែង​ចាប់​ឈោង​យក​ការ​សម្តែង​ឲ្យ​បាន​ជាប់លាប់ ប៉ុន្តែ កុស​មៈ លី​ន​ដា បែរជា​បដិសេធ​មិន​ទទួលយក​ការ​សម្តែង​ក្នុងអំឡុងពេល​នេះ បើ​ទោះបីជា​នាង​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​ទាក់ទង​ជា​បន្តបន្ទាប់​ក៏​ដោយ​។ យ៉ាងណា​តារា​រូប​នេះ​អះអាង​ថា ការ​ផ្អាក​នេះ​មិនមែន​ជា​បិទ​បញ្ចប់​អាជីព​សម្តែង​របស់​នាង​ទាំង​ស្រុង​នោះ​ឡើយ ពោល​គឺ​នាង​អាច​នឹង​ទទួល​យ​ការ​សម្តែង​ឡើង​វិញ នៅ​ក្នុងអំឡុងពេល​ណាមួយ​ដែល​សម​ស្រប​។ តារា​សម្តែង កុស​មៈ លី​ន​ដា បាន​អះអាង​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នាង​បាន​ផ្អាក​ការ​សម្តែង​តាំងពី​ដើមឆ្នាំ​២០១៩​មក នៅ​ពេល​ដែល​នាង​បាន​ថត​បញ្ចប់រឿង​ចំនួន​ពីរ គឺ​រឿង បំណុល​ម្តាយ...

ភ្ជាប់ទំនាក់ទំនងជាមួយយើង

45,081FansLike
7,928FollowersFollow
18,700SubscribersSubscribe

អត្ថបទពេញនិយម