Tuesday, January 18, 2022
Tel: 023​ 987 118
សារអេឡិចត្រូនិក info@kspg.co

សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​គេ​បានឃើញ​រូបភាព​ដ៏​សិច​ស៊ី​ប៉ុន្មាន​សន្លឹក​របស់​តារា​បង្ហាញ អែម គុន​ថង ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​អង្រួន​បេះដូង​មហាជន​យ៉ាង​ខ្លាំង​។ បើ​ទោះ​រូបភាព​ទាំងនោះ​ត្រូវ​បាន​គេ​ថត​ជា​ការ​កំសាន្ត និង​បែប​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​រូបភាព​ដ៏​សិច​ស៊ី​បញ្ចេញរាង​កាយ​ស្ទើរ​ទាំងស្រុង​ពី​តារា​រូប​នេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​លើ​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ជាមួយនឹង​រាង​ដ៏​ស្រ​ឡូ​ន អែម គុន​ថង បាន​គ្រង​តែ​សា​រ៉ុ​ង ទម្លាក់​ស្ទើរ​ចេញ​រាង​កាយ​ខាងក្នុង​ស្ទើរ​ទាំងស្រុង ជាមួយនឹង​ក្អម​ទឹក អម​ជាមួយ​ទេសភាព​វាលស្រែ​ដ៏​ខៀវស្រងាត់ បាន​រំលេច​សម្រស់​តារា​រូប​នេះ​មើលទៅ​ស្រស់​ស្អាត និង​ស៊ី​អារម្មណ៍​ខ្លាំង​។ ពាក់ព័ន្ធ​នឹង​ការ​ថតរូប​យ៉ាង​សិច​ស៊ី​ទាំង​អស់នេះ អែម គុន​ថង បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រូបភាព​របស់​នាង​នេះ គឺជា​ការ​ថត​លេង​កំសាន្ត​ប៉ុណ្ណោះ​ក្នុង​ពេល​ដែល​នាង​ត្រូវ​ទៅ​លេង និង​ថត​ម៉ូត​ឱ្យ​ក្រុមហ៊ុន​មួយ​នា​ឯ​ខេត្តតាកែវ​។
ថ្វី​ដ្បិតតែ​បេ​ក្ខ​នារី​ទាំង​២៨​រូប ដែល​កំពុង​ប្រកួតប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍ Miss Grand Cambodia ឆ្នាំ​២០២០ សុទ្ធតែ​ស្អាត ឆ្លាត និង​ក្លាហាន​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា បេ​ក្ខ​នារី​ដែល​តំណាង​ឱ្យ​ខេត្តកំពង់ធំ គឺ​បេ​ក្ខ​នារី សេង រ​ដ្ឋា កំពុង​តែ​ទទួល​បានការ​គាំទ្រ​ភាគច្រើន​ជាងគេ ទាំង​រូបរាង កម្ពស់ សម្រស់ និង​ដំណើរ​នៅ​លើ​ឆាក​។ អ្នក​ទស្សនាការ Live និង​អ្នក​តាមដាន​ការ​ប្រកួត​មួយ​នេះ មានការ Comment យ៉ាងច្រើន​ថា នាង​ស័​ក្ត​សម​ក្នុង​ការ​កាន់​ពាន បើ​ទោះជា​ការ​ប្រកួត​ទាំងមូល​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។ ក្នុង​ចំណោម​អ្នក​ទស្សនាការ​ផ្សាយ​ផ្ទាល់​ពី​ការ​ប្រកួត​ទាំងមូល សុទ្ធតែ​បាន​គាំទ្រ​ឱ្យ​បេ​ក្ខ​នារី​មក​ពី​ខេត្តកំពង់ធំ ក្លាយជា​ម្ចាស់​ពាន ខណៈ​ដែល​នាង​ក៏​លេចធ្លោរ​ព្រម​គ្នា​ទាំង​រូប​សម្រស់​ពេល​គ្រង​ឈុត​ប្រពៃណី និង​ឈុត​ហែល​ទឹក ហើយ​បើ​និយាយ​ពី​ភាព​ជឿជាក់​ក៏​មើលទៅ​លះ​លះ​មិន​ណ​យ​នោះ​ដែរ​។
រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត កញ្ញា យ៉ា​យ៉ា នឹង​បង្ហាញ​ភស្តុ​តាង​មួយ​ចំនួន​ដែល​នាង​មាន​ក្នុង​ដៃ ផ្ញើ​ឱ្យ​អតីត​បុរស​ម្នាក ដែល​បោក​ចិត្ត​នាង ភូត​កុហក​មិន​ធ្វើ​តាម​សំដី​ដែល​ធ្លាប់​សន្យា​។ កញ្ញា​ស្នើ​ឱ្យ​មាន​លក្ខខណ្ឌ​ណាមួយ​ត្រឹមត្រូវ ដើម្បី​ជា​ដំណោះស្រាយ​មួយ​ប្រសើរ ជាង​ប្រើ​មធ្យោបាយ​ខឹងសម្បា​ដាក់​គ្នា​មិនល្អ​។ កញ្ញា​យ៉ា​យ៉ា បាន​បង្កើត​ទំនាក់ទំនង​មួយ ជាមួយ​បុរស​ម្នាក់​ដែល​មាន​ឋានៈ​មុខមាត់ ក្នុង​សង្គម​។ នាង​បាន​បង្ហាញ​ការ​យកចិត្តទុកដាក់​ទៅ​លើ​បុរស​រូប​នោះ ដោយ​រំពឹង​ថា ចំណង​នោះ​នឹង​បន្ត​រឹត​ស្និត​គ្នា​។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​លង់​ជឿ ដោយសារ​បុរស​ដែល​នាង​ត្រៀម​បង្ហាញមុខ​ឱ្យ​គេ​ស្គាល់​នោះ​បាន​ធ្លាប់​សន្យា​រឿង​មួយ​ចំនួន​ដល់​នាង តែ​ទីបំផុត​តោះតើយ​ទៅ​វិញ​។ យ៉ា​យ៉ា បានឱ្យ​ដឹង​បន្ត​ថា ព្រោះតែ​នឹក​ដល់​ឋានៈ​គាត់ មុខមាត់​កិត្តិយស​ធំ​របស់​គាត់ ទើប​នាង​រមែង​គិត​ណាស់ ហើយ​តែងតែ​សួរ​ខ្លួនឯង​ឱ្យ​ទ្រាំ​ក្រែងលោ​គាត់​ជួយ​។ ប៉ុន្តែ​អ្វី​ៗ​ដែល​គាត់​ស្តែង​ចេញ​មក គឺ​មិន​បាន​ធ្វើ​ដូច​សំដី​ដែល​និយាយ​គ្នា​ផ្ទាល់ ឬ​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ​។
រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​ជា​ប្រធាន​សមាគម​សិល្បៈ​បាន​ចេញ​វី​ដេ​អូ ដើម្បី​បង្ហាញ​ថា អ្វី​ជាតា​រា Tik Tok និង​តារា​សិល្បៈ​អាជីព​។ ការ​ធ្វើ​ឡើង​នេះ តប​ទៅ​នឹង​ព័ត៌មាន​ផ្ទុះ​កក្រើក​ជុំវិញ​តារា​ហ្វេ​ស​ប៊ុ​ក សុខា សុខា ដែល​ខ្លះ គាំទ្រ​ខ្លះ​មិន​គាំទ្រ​។ បើ​តាម​រឿងរ៉ាវ​កើត​មាន​រវាង​សុខា មួយ​រយៈ​នេះ ផ្ទុះ​ខ្លាំង ក្រោយ​ពី​ប៉ះទង្គិច​គ្នា​ជាមួយ​អ៊ឹម ជីវ៉ា និង​ម៉ា​ដូ​ណា​។ ម្នាក់​ៗ​សម្តែង​ការ​ហួសចិត្ត​រឿង សុខា ដែល​មិន​ឱ្យ​តម្លៃ​អ្នក​ជួយ​ខ្នះខ្នែង និង​បែរជា​វាយបក​ទៅ​វិញ​។ ម្ល៉ោះហើយ​ទើប​ធ្វើ​ឱ្យ អ្នកខ្លះ​មិន​ពេញចិត្ត​អ្វី​ដែល...
រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​តារា​ភេទ​ទី​៣ Mr Queen ដែល​បាន​លាចាក​លោក ដោយ​ភាព​កម្សត់ និង​មិនសូវ​មាន​សាច់ញាតិ​មក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ធ្វើ​ឱ្យ​គេ​អាណិត ក្រោយមក​ក៏​ឃើញ​មាន​សិល្បករ​មួយ​ចំនួន បាន​ខ្នះខ្នែង​ទៅ​ជួយ​គ្នា​តាម​លទ្ធភាព និង​កម្លាំង​ដែល​មាន ប៉ុន្តែ​ក្តី​បារម្ភ​កើត​មាន​ឡើង​នៅ​ពេល​បុណ្យ​៧​ថ្ងៃ ដោយ​ខ្លាច​មិន​មាន​អ្នក​ណា​មក​ចូលរួម ហើយ​បើ​ចឹ​ង​មែន​នោះ​រឹតតែ​កម្សត់​ថែម​ទៀត ។ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០​នេះ គឺ​គម្រប់​បុណ្យ​៧​ថ្ងៃ​របស់​អតីត​តារា​សម្តែង​ភេទ​ទី​៣ Mr Queen ដែល​បាន​ចែ​ន​ឋាន ព្រោះតែ​ជំងឺ​រោគា ។ តារា​ដែល​ចែក​ឋាន​នេះ មាន​ភាព​កម្សត់​ណាស់ មិនសូវ​មាន​សាច់ញាតិ ហើយ​ពិធី​បុណ្យសព​សម្រេច​ដោយ​ជោគជ័យ​ក្រោម ការ​ខ្នះខ្នែង​ពី​មិត្ត​សិល្បករ...
រាជធានី​ភ្នំពេញ​៖ ឆ្លើយ​តប​ទៅ​នឹង​វិធានការ​ទប់ស្កាត់​កូ​វី​ដ ១៩ ក៏​ដូច​ជា​ការ​ស្នើ​សុំ​សំណាក់​ម្ចាស់​រោង​កុន​សម្រាប់​ការ​ដំណើរការ​បើក​រោងកុន​ឡើង​វិញ​ឲ្យ​បាន​ឆាប់​ៗ ព្រោះ​កន្លង​មក​ការ​បិទ​បណ្តោះអាសន្ន​រោងកុន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ដល់​មនុស្ស​ជាង ១០០០ នាក់​អត់​មានការ​ងារ​ធ្វើ​នោះ ក្រសួង​វប្បធម៌​នៅ​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​២០២០ នេះ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​បញ្ហា​ប្រឈម​របស់​រោង​ភាពយន្ត​អំឡុង​ពេល​ដែល​ផ្អាក​ការ​ចាក់​បញ្ចាំង​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។ លទ្ធផល​សំខាន់​មួយ​ក្នុង​ចំណោម​លទ្ធផល​សំខាន់​ៗ​ផ្សេង​ទៀត​នៃ​កិច្ចប្រជុំ​នោះ ត្រូវ​បាន​លោក ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​រោងកុន​ឡើង​វិញ​នោះ «​យើង​បាន​ឯកភាព​គ្នា ដោយ​កត់​បន្ថយ​ចំនួន​បញ្ចាំង ពោល​គឺ​មិន​ធ្វើ​ឡើង​ដូច​ប្រក្រតី​មុន​កើត​ជំងឺ​កូ​វី​ដ​១៩​​នេះ​ឡើយ ដោយ​យើង​កាត់​បន្ថយ​ម៉ោង ខ​ណៈ​​ពេល​ចំនួន​អ្នក​ទស្សនា​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ​»។
រាជធានី​ភ្នំពេញ​៖ ពិធី​ការី​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ស្រទាប់​យុវវ័យ​តាំងពី​ចូល​សិល្បៈ​ដំបូង នាង ជី​មមី (Jimmy) មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ហាក់​បែក​ចំហរ​អំពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​សម្តែង​ប្រុស​មួយ​រូប ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​លើ​នាង​មួយ​កម្រិត​ទៀត​នោះ គឺ​ដងខ្លួន​ស្រ​ឡូ​ន​រាង​តូច​ត្រ​ឡឹ​ង ស្លៀកពាក់​អ្វី​ក៏​សម ខណៈ​ដែល​ពី​ដើម​ឡើយ​ពិធី​ការិនី​រូប​នេះ​គឺ​មាន​សាច់​ទ្រលុន​ទ្រលន់ ដែល​បងប្អូន​យើង​តែង​ហៅ​ថា «​មាន​សាច់​» ។ នាង ជី​មមី មិន​ត្រឹមតែ​មាន​ទម្រង់​មុខស្រស់​ស្អាត​នោះ​ទេ ប៉ុន្តែ​ពិធី​ការី​ពេញ​ដោយ​សមត្ថភាព ហើយ​រូប​នេះ​បាន​ប្រែប្រួល​រូបរាង​កាន់តែ​សិច​ស៊ី និង​ស្លី​ម​ស្អាត​ឡើង​ៗ​ដែល​ជា​ដងខ្លួន​ជាទី​ប៉ងប្រាថ្នា​របស់​សុភាព​នារី​យើង​ព្រោះ​វា​មិនមែន​ជា​រឿង​ងាយស្រួល ឬ​អាច​ត្រឹម​គេង​មួយ​យប់​ភ្ញាក់​ឡើង​យើង​នឹង​ទទួល​បាន​ជើងវែង​ស្រ​ឡូ​ន ចង្កេះ​រាង​រាវ និង​ដើមទ្រូង​មូលក្លំ​ឡើយ ។
រាជធានី​ភ្នំពេញ​៖ ពិធី​ការី ពូកែ​វោហា​ស័ព្ទ និង​មាន​ប្រជាប្រិយ​តាម​រយៈ​កម្មវិធី​ធំ​លំដាប់​ៗ​ពិភពលោក របស់​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក អ្នក​នាង ចាន់ កែវ​និមល កំពុង​ថ្មី​ៗ​នេះ​ហាក់​ជួប​ព្យុះ​រលក​បោកបក់​ខ្លាំង​ក្រោយ​ពី​ត្រូវ​បាន​គេ​រាយការណ៍​ថា​នាង​បាន​បាត់បង់​ដំណែង​ពី​កម្មវិធី​សំខាន់​ៗ​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ​ស្រី​ស្អាត​រាង​ខ្ពស់​ស្រឡៈ​រូប​នេះ​បាន​ធ្វើ​រឿង​មួយ​យ៉ាង​រំភើប​ទៅ​ដល់​កូនស្រី​តែ​មួយ​និង​ជាទី​ស្រ​សាញ់​នៅ​ក្នុង​ថ្ងៃ​ពិសេស​របស់​កូន ដែល​អ្នក​ម្តាយ​មួយ​ចំនួន​កម្ររ​នឹង​ធ្វើ​បែប​នេះ​ណាស់ ។ ពិធី​ការី​ដែល​កាន់​ក្បាល​មេក្រូ​ពោល​ពាក្យ​អត្ថាធិប្បាយ​យ៉ាង​ស្ទាត់ជំនាញ​នៅ​ក្នុង​កម្មវិធី នាង ចាន់ កែវ​និមល ជាមួយនឹង​ស្វាមី​របស់​នាង បាន​បំពេញ​ក្តី​ស្រ​ម៉ៃ​ដ៏​ធំ​ទៅ​ដល់​កូនស្រី​ទោល​របស់​ពួក​គេ ដោយ​ហ៊ាន​ចំណាយ​លុយ​ទិញ​ផ្ទះ​វីឡា​យ៉ាង​ស្កឹមស្កៃ នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​កូនស្រី ដើម្បី​បង្ហាញ​នូវ​ក្តី​ស្រលាញ់ និង​ផ្តល់​ភាព​កក់​ក្តី​មួយ​យ៉ាង​ជាល​ជ្រៅ​ចំពោះ​កូន ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​វី​ដេ​អូ​របស់​អ្នក​នាង ចាន់​កែវ និមល​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី ២២ ខែមិថុនា...
រាជធានី​ភ្នំពេញ​៖ ជុំវិញ​រឿងរ៉ាវ​របស់​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា​ដែល​កំពុង​ពើប​ប្រ​ទះ​នូវ​ពាក្យ​បណ្តឹង​ប្តឹង​ដោយ​ស្ត្រី​មាន​ឋានៈ​ជា​ជំទាវ​ចំនួន​៣​រូប​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ក្រោយ​ពី​តារា​ចម្រៀង ​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហាញ​ពី​ដើមចម​នៃ​ការ​លែង​លះ​​ជាមួយ​ប្តី​ដែល​មាន​ឋានៈ​ខ្ពស់​​នោះ ។ ពេល​នេះ​អ្នក​នាង​ក៏​បាន​បញ្ចេញ​នូវ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ដើម្បី​ឲ្យ​មហាជន​ និង​អ្នកគាំទ្រ​បានដឹង​ពី​ការ​ដែល​អ្នក​នាង​ហៅ​ថា «​ត្រូវ​បាន​គេ​មួលបង្កាច់​» រូប​អ្នក​នាង​ជា​បន្តបន្ទាប់​នោះ ជា​ពិសេស​គឺ​ការ​លើក​ឡើង​ថា ​អ្នក​នាង​ទទួល​បាន​លុយ​ដល់​ទៅ​ជាង ៣០ ម៉ឺន​ដុល្លារ​ពី​ការ​លែង​លះ​​លោក មួ​ង ឃី​ម អតីត​ស្វាមី​របស់​តារាចម្រៀង​ស្រី​រូប​នេះ ។ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ​ដែល​ប្រ​សូត្រ​ក្នុង​វង្ស​ត្រកូល​អ្នកសិល្បៈ​ល្បី​ពី​ជំនាន់​ដើម​នោះ​បាន​បង្ហោះ​សារ​ថ្មីមួយទៀត​អំពី​ការ​លែង​លះ​កន្លង​មក ក៏​ដូច​ជា​រូបថត​មួយ​សន្លឹក​ដែល​អ្នក​នាង​បាន​បី​បញ្ចុក​ទឹកដោះគោ​កូន​ឲ្យ​ប៉ៅ​ និង​ជីវិត​នៃ​ការ​ធ្លាក់​ដុនដាប​ទៅ​រស់នៅ​ផ្ទះ​ជួល​មួយ​រយៈ ព្រោះ​អ្នក​នាង​សុទ្ធចិត្ត​ចោល​ទ្រព្យ​ ដោយ​សារ​តែ​ការ​សម្រេចចិត្ត​ជ្រើសរើស​យក​កូន​ៗ​ជាទី​ស្រលាញ់​មក​ចិញ្ចឹម​បីបាច់ ។
ជា​ថ្មី​ម្តងទៀត​អតីត​តារាចម្រៀង​ដ៏​ល្បីល្បាញ​នាង ទូច ស៊ុន​និ​ច បាន​ទទូច​ស្នើ​សុំ​ដល់​មហាជន​មួយ​ចំនួន​បញ្ឈប់​ការ​យល់​ច្រឡំ​ពី​ការ​បាញ់ប្រហារ​មក​លើ​រូប​នាង​ថា ជា​រឿង​ស្នេហា​ត្រីកោណ តទៅ​ទៀត​។ ទូច ស៊ុន​និ​ច ក៏​បាន​ស្នើ​សុំ​ឱ្យ​បញ្ឈប់​យក​បញ្ហា​របស់​នាង​មក​ផ្សព្វផ្សាយ ហើយ​មក​ភ្ជាប់​ស្នេហា​ត្រីកោណ ត្បិត​នាង​មិន​បាន​ធ្វើ​រឿងរ៉ាវ​មួយ​នេះ​ឡើយ​។ ទូច ស៊ុន​និ​ច បាន​អះអាង​តាម​រយៈ​យូ​ធូប​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២០ នេះ​ថា ជា​ថ្មី​ម្តងទៀត នាង​សុំ​ស្នើ​ឱ្យ​មហាជន​មួយ​ចំនួន​ដែល​នៅ​តែ​យល់​ច្រឡំ​ពី​ការ​បាញ់ប្រហារ​មក​លើ​រូប​នាង​ថា «​ជា​រឿង​ស្នេហា​ត្រីកោណ​» ឱ្យ​បញ្ឈប់​ការ​យល់​ច្រឡំ​នេះ​ទៀត​ទៅ​។ នាង​បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​តារាចម្រៀង និង​ជា​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​មួយ​រូប នាង​មិន​លក់​ឧត្តមគតិ​ខ្លួន ដើម្បី​បម្រើ​អ្នក​ណា​ម្នាក់​ឡើយ​។...

ភ្ជាប់ទំនាក់ទំនងជាមួយយើង

45,081FansLike
7,928FollowersFollow
18,700SubscribersSubscribe

អត្ថបទពេញនិយម