Tuesday, January 18, 2022
Tel: 023​ 987 118
សារអេឡិចត្រូនិក info@kspg.co

សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​ក្តៅ​គគុក​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា តារាចម្រៀង និង​តារា​សម្តែង​ស្រី អ្នក​នាង ឈិ​ន សុធា​រី ថា​យកប្តី​គេ​នោះ ពេល​នេះ​អ្នក​មេម៉ាយ​រូប​ស្រស់​បាន​ប្រកាស​ឲ្យ​ដឹង​ថា នាង​នឹង​រៀបចំ​ពាក្យបណ្តឹង​ប្តឹង​ស្ត្រី​រូប​នេះ​ពី​បទ «​បរិហារកេរ្តិ៍​» ។ ការ​ប្រកាស​របស់​អ្នក​នាង ឈិ​ន សុធា​រី ធ្វើ​ឡើង បន្ទាប់​ពី​មាន​ស្ត្រី​មួយ​រូប​បាន​ចេញ​មក​ប្រកាស​ក្តែង​ៗ​ជា​សាធារណៈ​ថា តារា​សម្តែង​ស្រី​អ្នក​នាង ឈិ​ន សុធា​រី បាន​ដណ្តើម​ស្វាមី​របស់​ខ្លួន​ដែល​រៀប​ការ​អស់​រយៈពេល​ប្រមាណ​ដប់​ឆ្នាំ​មក​ហើយ​នោះ ។ តារា​សម្តែង​នាង ឈិ​ន សុធា​រី...
រាជធានី​ភ្នំពេញ ៖ ស្ត្រី​មួយ​រូប​បាន​ចេញ​មក​ប្រកាស​អះអាង​ជា​សាធារណៈ ដោយ​បាន​ចោទ​ប្រកាន់​​តារា​សម្តែង​នាង ឈិ​ន សុធា​រី ថា បាន​ដណ្តើម​ស្វាមី​របស់​ខ្លួន​ដែល​បាន​រៀប​ការ​អស់​រយៈ​ពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ទំនាក់​ទង​ស្វាមី​របស់​ខ្លួន​បាន​ចាប់ផ្តើម​ជាមួយ​តារា​រូប​នេះ​ទាំង​មិន​ទាន់​លែងលះ​ដាច់ស្រេច​។ ស្ត្រី​ដែល​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា Somrith Ya Nuth បាន​បង្ហោះ​សារ​កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ នេះ​ថា ក្នុង​នាម​ខ្ញុំ​ជា​ម្តាយ ជា​ប្រពន្ធ​ស្របច្បាប់​ក្រាប​ក្បាល​ដល់​កន្ទេល​ជាមួយ​លោក​រយៈពេល​ដប់​ឆ្នាំ លំបាក​វេទនា​តាំងពី​បាតដៃ​ទទេរ មក​ដល់​លូវ​លោក​តបស្នង​នៅ​ការ​ឈឺចាប់​ឱ្យ​ខ្ញុំ​និង​កូន ដែល​ចុះ​ចេញពីផ្ទះ​រយៈពេល​ជិត​មួយ​ឆ្នាំទៅ​រស់នៅ​ដើរ​បណ្តើរគ្នា​ចេញ​មុខ ដោយ​មិន​ខ្លាចញញើត​ខ្ញុំ​ជា​ប្រពន្ធដើម ទាំង​មិន​ទាន់​លែងលះ​គ្នា​ចប់​សព្វគ្រប់​នេះ ហើយ​ក៏​ចង់​សួរ​ថា លោក កែវ ពិសិដ្ឋ និង​នាង ឈិ​ន ចាន់​សុធា​រី តារា​សម្តែង​ស្រែក​ក្តែ​ង​ៗ​គេ​យកប្តី​នាង​ពី​មុន​ដើរតួរ​កំសត់ នេះ​យល់​អារម្មណ៍​គេ​ជា​ប្រពន្ធ​ទេ​នាង​។
រាជធានី​ភ្នំពេញ ៖ ចុង​ក្រោយ​នេះ​មានការ​លើក​ឡើង​ថា តារា​សម្តែង សឿ សុធា​រ៉ា អាច​នឹង​មាន​បញ្ហា​បែកខ្ញែក​ពី​លោក សា​ពូន មី​ដា​ដា ។ អ្នក​ទាំង​២ មិន​ទាន់​ហ៊ាន​ទម្លាយ​ចេញ​មក​ក្រៅពី​ទេ ដោយ​លើក​ហេតុផល​ថា​នៅ​ដដែល ហើយ​ទៅ​ណា​មក​ណា​វិញ សឿ សុធា​រ៉ា មិន​បណ្តើ​រលោក​សា​ពូន មី​ដា​ដា ពេញ​មុខ នេះ​បើ​យោង​លើ​ការ​អះអាង​របស់​នាង​។ នៅ​មិន​ទាន់​ជឿ​១០០% នៅឡើយ​នោះ​ទេ ដែល សឿ សុធា​រ៉ា មិន​ទាន់​លើក​ហេតុផល​ច្បាស់​ជុំវិញ​ការ​លេចឮ​ព័ត៌មាន​ថា ដំណើរ​ស្នេហា​របស់​នាង និង​សា​ពូន មី​ដា​ដា...
សហរដ្ឋអាមេរិក ៖ Adele បាន​បង្ហាញខ្លួន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​កម្ម​វី​ធី​កំប្លែង Saturday Night Live (SNL) ដ៏​ល្បីល្បាញ​បំផុត​របស់​សហរដ្ឋអាមេរិក ជាមួយ​និង​ការ​ប្រែ​រូបរាង​១៨០​ដឺ​ក្រេ​របស់​នាង ដែល​គ្រប់​គ្នា​មើល​សឹងតែ​មិន​ស្គាល់​។ កំពូល​តារាចម្រៀង​របស់​ចក្រភព​អង់គ្លេស​វ័យ ៣២​ឆ្នាំ​រូប​នេះ បាន​កាន់​ម៉ៃ​ក្រូ​ហ្វូ​ន​សម្រាប់​ការ​សម្តែង​កំប្លែង​ជំនួស​ឱ្យ​ការ​ច្រៀង​ដ៏​អស្ចារ្យ ដែល​ខុស​ពី​សព្វដង​។ ដោយ​ថែម​ទាំង​បាន​លើកយក​ការ​សម្រក​ទម្ងន់​របស់​ខ្លួន មក​និយាយ​បែប​លេងសើច​ធ្វើ​ឱ្យ​គ្រប់​គ្នា​ផ្ទុះសំណើច​ថែម​ទៀត​ផង​។ អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ពី​ការ​បង្ហាញខ្លួន​លើក​នេះ គឺ​គ្រប់​គ្នា​បាន​លើក​សរសើរ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត រួម​ជាមួយ​និង​ដងខ្លួន​ដ៏​សិច​ស៊ី​របស់​នាង​។ ដែល​វា​ខុស​ពី​អំឡុង​ពេល​ដំបូង​ៗ​នៃ​ការ​ធ្វើ​យុទ្ធនាការ​សម្រក​ទម្ងន់​របស់​នាង...
រាជធានី​ភ្នំពេញ ៖ សាឡា​ត់ ស្រី​ឡា​ង បាន​ប្រកាស​ជា​សាធារណៈ​ថា នាង​នឹង​សម្រេចចិត្ត​យក​ការ​​​រស់នៅ​ម្នាក់ឯង​សម្រាប់​ក្តី​សុខ​របស់​នាង បន្ទាប់​ពី​នាង​បាន​ជួប​ស្នេហ៍​ខកបំណង ។ សាឡា​ត់ ស្រី​ឡា​ង មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​បុរស​ដែល​ដាក់​រហស្សនាម​ថា «​យុវជន​សំរាម​» យ៉ាង​បើកចំហ ប៉ុន្តែ​ចំណង​ស្នេហ៍​មួយ​នេះ​បាន​ផ្តាច់​ទៅ​វិញ​ដោយ​នាង​មិន​បាន​​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​ទេ ។ បន្ទាប់​ពី​ជួប​រឿង​ស្នេហា​ប្រះ​ឆា​នេះ​មក តួ​ស្រី​ក្នុង​រឿង​«ក្រមុំ​​បាយ​ឆា​» សាឡា​ត់ ស្រី​ឡា​ង តែងតែ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្ត្រា​ក្រាម​ជា​បន្តបន្ទាប់ បញ្ជាក់​​ពី​ភាព​ឯកា និង​ការ​ខូចចិត្ត រួម​ទាំង​សារ​លើកទឹកចិត្ត​សម្រាប់​ខ្លួនឯង​ផង​ដែរ​។ ជា​ថ្មី​ម្តងទៀត សាឡា​ត់...
រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ​ទស្សនិកជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​គេ​បានឃើញ​រូបភាព​មួយ​សន្លឹក​របស់​នាង ខ្លឹម ស្រី​គា បាន​បង្ហាញ​ពី​ភាព​ស្និត​ស្នាល​យ៉ាង​ផ្អែមល្ហែម​ជាមួយ​តារា​សម្តែង​វ័យក្មេង​លោក ម៉ឺន ឯក​សុភា​រិ​ទ្ធ ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ជាមួយនឹង​ការ​បង្ហាញ​រូបភាព​កៀក​កិត​គ្នា​ដូច​ស្ករ​តាំង​ម៉ែ​នោះ អ្នក​ទាំង​ពីរ​ក៏​ថែម​ទាំង​រំលេច​សារ​ផ្អែម​ល្អែ​ម​ជាមួយ​គ្នា​ផង​ដែរ ក្នុង​នោះ​កញ្ញាឯក Miss Grand Cambodia ខ្លឹម ស្រី​គា បាន​សរសេរ​​ថា «​នៅ​ក្បែរ​អូន​បែប​នេះ​រហូត​បាន​ទេ? មិនយូរ​ទេ សុំ​ត្រឹម​មួយ​ជីវិត Meun Ek Sophearith Privat យូរហើយ គ្រាន់តែ​សុំ​ស្រឡាញ់​គ្នា​សោះ​ចាំបាច់​ខ្មាស់​គេ​ធ្វើ​អ្វី​»​។
រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​តារា​សម្តែង​នាង ឌី សូ​នី​តា បាន​ទម្លាយ​រឿង​អាថ៌​កំបាំង​ផ្ទាល់ខ្លួន ខណៈ​ពេល​នាង​កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ​ជិត​សម្រាល ទាំង​ដែល​ខ្លួន​មិន​ទាន់​មាន​ដំណឹង​រៀប​ការ និង​មាន​ស្វាមី​ណា​ម្នាក់​ពិតប្រាកដ​នោះ​ឡើយ​។ តាម​រយៈ​វី​ដេ​អូ ដោយ​បាន​បង្ហាញ​ពី​រូបរាង​ពពោះ​កូន​នៅ​ក្នុង​ផ្ទៃ​ជិត​សម្រាល​ដែល​ត្រូវ​បាន​នាង​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ដែល​នាង​បាន​លាក់បាំង​ពី​ស្ថានភាព​ដែល​នាង​កំពុង​ពពោះ​នោះ គឺ​ដោយសារ​តែ​កន្លង​មក នាង​ហាក់​មិនសូវ​បាន​សង្ឃឹម​ច្រើន​នោះ​ឡើយ ពី​ការ​ដែល​នាង​អាច​មាន​ផ្ទៃពោះ​មក​ដល់​ដំណាក់កាល​នា​ពេល​នេះ​។ នាង​បាន​បញ្ជាក់​ថា ដោយ​យោង​លើ​បញ្ហា​សុខភាព​របស់​នាង​នោះ ទាំង​ពេទ្យ​បរទេស និង​ពេទ្យ​ក្នុងស្រុក​ខ្មែរ ដែល​នាង​ធ្លាប់​បាន​ទៅ​ពិនិត្យ​នោះ គឺ​សុទ្ធតែ​អះអាង​ដូច​គ្នា​ថា នាង​នឹង​មិន​អាច​មាន​ផ្ទៃពោះ​នោះ​ឡើយ ដែល​នេះ​ជា​ហេតុផល​ដែល​នាង​មិន​ចង់​បញ្ចេញ​រឿងរ៉ាវ​ពពោះ​នេះ​ប្រាប់​ដល់​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​ដែល​គាំទ្រ​រូប​នាង​។
រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ជា​ច្រើន​ដឹង​រួច​មក​ហើយ​ថា ឈី​ន រតនៈ ជា​តារាចម្រៀង​ដែល​តស៊ូ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​ការ​បោះ​ជំ​ហ៊ាន​សិល្បៈ​។ នាង​បាន​ឆ្លងកាត់​រសជាតិ ប្រឡង​ចម្រៀង​សំខាន់​ៗ២ ដែល​ធ្វើ​ឱ្យ​មហាជន​ទទួលស្គាល់​ថា ជា​ជើង​ខ្លាំង​ម្នាក់​។ យ៉ាងណា​២​លើក ឈី​ន រតនៈ ដ្បិតតែ​ហក់​ចូល​ដល់​វគ្គ​ចុង​ក្រោយ តែ​នាង​បរាជ័យ​មិន​បាន​កាន់​ពាន​នោះ​ទេ​។ អារម្មណ៍​មួយ​នេះ​នាង​មិន​ខ្លាច​នោះ​ទេ តែ​នាង​ចង់​សម្រេច​បំណង​ជូន​ម្តាយ ព្រោះ​គាត់​ចង់​ឃើញ​ណាស់​។ ឈី​ន រតនៈ បាន​បង្ហូរទឹកភ្នែក​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ដោយ​ពោល​ពាក្យ​ថា «​ជា​កូនសិស្ស​តែងតែ​ចង់​រៀន ឬ​ប្រឡង​ឱ្យ​បាន​លេខ​១​យក​ពាន​។ ប៉ុន្តែ​សម្រាប់​នាង​មិន​បាន​សម្រេច​បំណង​នេះ​នៅឡើយ​ទេ​។ បើ​បី​ទោះជា​នាង​ចូល​មក​ប្រឡង​ចម្រៀង​២​លើក តែ​នៅ​តែ​ធ្វើ​មិន​បាន​ដល់​គោលដៅ​។
រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​រង​គ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​នោះ គេ​កត់សម្គាល់​ឃើញ​ថា មានការ​ស្រុះស្រួល​គ្នា​ពី​មជ្ឈដ្ឋាន​មហាជន​ដែល​បាន​ជួយ​ដោះ​ទុក្ខ​ធុរៈ​គ្នា​យ៉ាង​ញាប់ដៃ​ញាប់​ជើង​។ ក្នុង​នោះ​ផង​ដែរ ក៏​មាន​តារា​ជា​ច្រើន​នាក់​បាន​រួម​សហ​ការ​គ្នា​ចូលរួម​ជួយ​ផង​ដែរ​។​យ៉ាងណា អ្នក​នាង ម៉ូ​លី​កា មិន​មើល​រំលង​ឡើយ គឺ​បាន​ធ្វើការ​ជួយ​តាម​សមត្ថភាព​។ អតីត​តារាចម្រៀង អ្នក​នាង​ម៉ូ​លី​កា ដែល​ជា​ម្ចាស់​ហាង ក៏​បាន​បរិច្ចាគ​នូវ​ថវិការ​ផ្ទាល់ខ្លួន​ចំនួន​១០០០​ដុល្លារ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​តប​តាម​ការ​អំពាវនាវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន (​ស្រលាញ់​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​)​។
អង់គ្លេស ៖ កម្មវិធី​ប្រឡង​ចម្រៀង The Voice UK របស់​ចក្រភព​អង់គ្លេស បាន​ប្រកាស​សមាសភាព​គ្រូបង្វឹក​ថ្មី ដែល​នឹង​ត្រូវ​មក​ជំនួស​តំណែង​គ្រូបង្វឹក​ចាស់ នាង Meghan Trainor សម្រាប់​រដូវ​កាល​ទី​១០ ។ នាង Meghan Trainor កាលពី​ពេល​ថ្មី​ៗ​នេះ ម្ចាស់​បទ «Me Too» នាង Meghan Trainor បាន​ប្រកាស​ពី​ដំណឹង មាន​ផ្ទៃពោះ​ដែល​ជា​កូន​ដំបូង​របស់​នាង កាលពីដើម​ខែតុលា​នេះ​។ Meghan បាន​បញ្ជាក់​ថា​នាង​នឹង​បញ្ចប់​ការ​ថត​កម្មវិធី​នេះ សម្រាប់​រដូវ​កាល​បច្ចុប្បន្ន...

ភ្ជាប់ទំនាក់ទំនងជាមួយយើង

45,081FansLike
7,928FollowersFollow
18,700SubscribersSubscribe

អត្ថបទពេញនិយម