Tuesday, January 18, 2022
Tel: 023​ 987 118
សារអេឡិចត្រូនិក info@kspg.co

សិល្បៈ​និង​តារា

សហរដ្ឋអាមេរិក ៖ តារាចម្រៀង​ដ៏​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក​ គឺ​នាង Jennifer Lopez បាន​សម្រក់​ទឹកភ្នែក​ដោយ​ក្តី​រំភើប បន្ទាប់​ពី​លោក Joe Biden បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ដ៏​ក្តៅ​គគុក​នៅ​ឆ្នាំ ២០២០ ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​៤៦ ដោយ​ផ្តួល​ប្រធានាធិបតី​ចាស់​លោក Donald Trump​។ តារាចម្រៀង​សិច​ស៊ី​វ័យ ៥១​ឆ្នាំ​ខាងលើ បាន​ចែករំលែក​វី​ដេ​អូ​ឃ្លី​ប​ដ៏​រំជួលចិត្ត​មួយ​នាទី និយាយ​អំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​៤៦ ។ ដែល​កាលពី​ថ្ងៃ​សៅរ៍ (​ពេលវេលា​នៅ​អា​មេ​រិ​ក​) JLo បាន​បង្ហោះ​នៅ​ក្នុង Stories លើ​បណ្តាញ IG របស់​ខ្លួន​ដែល​មាន​អ្នកគាំទ្រ​ជាង...
រាជធានី​ភ្នំពេញ ៖ កាលពី​ព្រលប់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ សិល្បករ​មួយ​ចំនួន​បាន​សម្តែង​ភាព​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​រៀង​ៗ​ខ្លួន ព្រោះតែ​ដំណឹង​អកុសល​មួយ​។ នោះ​គឺជា​មរណ​ភាព​របស់​តារាចម្រៀង លី ណា​កូ ដែល​បាន​ស្ងាត់​ពី​សិល្បៈ ប៉ុន្តែ​ការ​ពិត​នោះ គឺ​មាន​ជំងឺ​ប្រចាំ​កាយ​រហូត​អស់​ជីវិត​យ៉ាង​សោកស្តាយ​បំផុត​។ អារម្មណ៍​អ្នកសិល្បៈ​គ្រប់​គ្នា​ជា​មិត្ត​ធ្លាប់​ស្គាល់​នោះ គឺ​ទទួលយក​មិន​បាន ហើយ​ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​តារាចម្រៀង​លោក លី ណា​កូ ដែល​ទើបតែ​ទទួល​ដំណឹង​ថា បាន​ទទួលមរណភាព ដោយសារ​តែ​ជំងឺមហារីក​គ្រាប់​ឈាម​នៅ​ខេត្តបាត់ដំបង នា​ល្ងាច​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ។
រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា បាន​កែប្រែ​ជីវិត​ឲ្យ​បាន​ប្រសើរ​ឡើង​បន្តិច​ហើយ ក្រោយ​ពី​ការ​រស់នៅ​យ៉ាង​តោកយ៉ាក ស្រអាប់​ពណ៌​ស្ទើរតែ​មើល​មិន​យល់​ក្នុង​រយៈពេល​ប្រមាណ​ជិត​២០​ឆ្នាំ​មកនេះ ពោល​គឺ​ក្រោយ​ពេល​ដែល​នាង​បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​សិល្បៈ​។ អតីត​តារាចម្រៀង​បែប​យេ​យេ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាក​ឆ្ងាយ​ស្ទើរ​ទាំងស្រុង​ពី​អាជីព​សិល្បៈ​ចម្រៀង​របស់​នាង​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០២​មក​ម្ល៉េះ ហើយ​ចាប់តាំងពី​នោះ​មក គេ​មិនដឹង​ដំណឹង​ពី​ជីវិត​នាង​យ៉ាងណា​នោះ​ឡើយ ប៉ុន្តែ​ជា​ចៃដន្យ​គេ​បាន​ពើបប្រទះ​ឃើញ​រូប​នាង​ក្នុង​រូបរាង​តោកយ៉ាក​យ៉ាង​ខ្លាំង ជាមួយនឹង​ការ​រាវ​ខ្ច​ង​ខ្ចៅ​ដើម្បី​ចិញ្ចឹមជីវិត​។ ចាប់ពី​ពេល​នោះ​មក ជីវិត​របស់​នាង​ត្រូវ​បាន​លាតត្រដាង​ឲ្យ​មហាជន​បានដឹង ហើយ​ម្នាក់​ៗ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ក្នុង​ពេល​ដែល​គេ​បានដឹង​ពី​ជីវិត​របស់​នាង អ៊ុំ គ​ន្ធា ដែល​ធ្លាប់តែ​ស្រស់​ស្អាត ប្រែ​មក​ជា​ស្រអាប់​ពណ៌​មើល​មិន​យល់ បូក​រួម​ជាមួយ​ការ​ធ្វើ​សកម្មភាព​មិន​គប្បី​ជា​ច្រើន​ផង​ដែរ​។
រាជធានី​ភ្នំពេញ ៖​តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ថា​ មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​ព្យាបាទ​​គ្រួសារ​របស់​នាង​ឲ្យ​លិចលង់ តែ​ទន្ទឹម​នេះ​មនុស្ស​មួយ​ចំនួន​ទៀត​តែងតែ​លើកទឹកចិត្ត​រូប​នាង ។ ទោះជា​យ៉ាងណា​ក្ដី អ្នក​ដែល​ព្យាបាទ​នាង​ទីបំផុត​ត្រូវ​បរាជ័យ ។ តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា ២០២០ អ្នក​នាង ម៉េ​ង កែវ​ពេជ្ជ​តា បាន​លើក​ឡើង​ថា «​ពេល​មានរឿង​ទើ​ប​ដឹង​ថា​នរណា​គិត​យ៉ាងម៉េច ! អ្នកខ្លះ​ប្លក់​ហ្វេ​ស​ប៊ុក​យើ​ង អ្នកខ្លះ​ចូល​ដៃ​ជើង​ជាមួយ​គេ​មក​ជាន់​យើ​ង អ្នកខ្លះ​រើ​ស​អើ​ង​ដកខ្លួន​ពី​យើ​ង​ខ្លាច​ប៉ះ​មុខ​មាត់​គេ ព្រោះ​គេ​គិត​ថា​យើ​ង​អស់​ផ្លូវ​ហើ​យ ។ អ្នកខ្លះ​ចេញ​ចរិត​ពិត​និយាយ​ពាក្យ​មួយ​ចំនួន ត្រង់​ៗ​ដែល​​ពី​មុន​មិន​ហ៊ាន​សោះ ។ អ្នកខ្លះ​ខ្ពើ​ម​ខ្លួនឯង​មិន​អស់ចិត្ត​ទេ រត់​ទៅ​ហាម​គ្នា​កុំ​ឲ្យ​មក​ទាក់ទង​យើង​ទៀត​។ អ្នកខ្លះ​ឈរ​ទះដៃ​ស្រែ​កថា...
រាជធានី​ភ្នំពេញ ៖​ នាង​អូ រស្មី បាន​ចាប់ផ្តើម​ការងារ​សិល្បៈ​ជាបណ្តើរ​ៗ​ឡើង​វិញ បើ​ទោះបីជា​ការ​ចាប់ផ្តើម​នេះ​នៅ​មិន​ទាន់​ដូច​ពេល​កន្លង​មក​ក៏​ដោយ ។ អូ រស្មី ត្រូវ​គេ​ដឹង​ថា បាន​ចាប់ផ្តើម​អាជីព​សិល្បៈ​ចម្រៀង​ជា​ថ្មី​ឡើង​វិញ ក្រោយ​ពេល​រួច​ទោសទណ្ឌ​ពី​សំណាញ់​ច្បាប់ ។ ការងារ​សិល្បៈ​របស់​​នាង គឺ​ការ​ថត​បទ​ចម្រៀង​បង្ហោះ​តាម​យូ​ធូប ហើយ​មានការ​គាំទ្រ​ច្រើន​គួរសម​ពី​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ បើ​ទោះបីជា​នាង​ដិតដាម​ស្រមោល​ខ្មៅ​ដែល​មហាជន​មួយ​ចំនួន​ស្អប់ខ្ពើម​រូប​នាង​ក៏​ដោយ ។ ជីវិត​បាន​វិល​មក​ចាប់ផ្តើម​អាជីព​សិល្បៈ​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ការ​ចាប់​ឈោង​ប្រជា​ប្រិយភាព​របស់​អូ រស្មី គឺ​ហាក់​មិន​ទាន់​បាន​សមប្រកប​នៅឡើយ​ទេ ដ្បិត​នាង​មិនសូវ​មានឱកាស​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​ញឹកញាប់​ទេ ។ នាង​អូ រស្មី...
រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​វ័យ​កាន់តែ​ជ្រៅ​ក៏​ពិតមែន ប៉ុន្តែ​រូប​សម្រស់​ស្រស់​សង្ហា​រ​របស់​តារា​ចម្រៀង និង​សម្តែង លោក រតនៈ វិសិដ្ឋ គឺ​កាន់តែ​ស្រស់​សង្ហា​រ​ និង​ទទួល​បាន​ភាព​ទាក់ទាញ​យ៉ាង​​ខ្លាំង រហូត​ធ្វើ​អោយ​តារា​ប្រុស​រូប​នេះ​បង្ហាញ​ពី​រូបរាង​របស់​ខ្លួន​កាលពី​ទើបតែ​ចូល​សិល្បៈ​ដំបូង​។ ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ លោក រតនៈ វិសិដ្ឋ ស្រាប់តែ​បង្ហាញ​រូបភាព​របស់​ខ្លួន តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​១១ ឆ្នាំ​មុន បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​មហាជន រហូត​ធ្វើ​អោយ​អ្នកគាំទ្រ​លាន់មាត់​លើក​ឡើង​ថា មើល​សឹងតែ​មិន​ស្គាល់​ថា​ជា​រូបភាព​របស់​តារា​សម្តែង រតនៈ វិសិដ្ឋ នោះ​ទេ​។
រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​បើកចំហ​យ៉ាង​ពេញទំហឹង​ពី​ទំនាក់​ទំ​នង​ស្នេហា បន្ទាប់​ពី​លាក់បាំង​ជីវិត​​​នៅ​ក្នុង​គ្រួសារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ស្រាប់តែ​តារា​សម្តែង​ប្រុស​លោក​ណា​ខុន និង​គូស្នេហ៍​កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​កាន់តែ​ខ្លាំង​ជា​សាធារណៈ​នៅ​ក្នុង​បណ្តាញ​សង្គម។ ដោយឡែក ធ្លាប់តែ​ឃើញ​តារា​ប្រុស​រូប​នេះ បង្ហាញ​ពី​ជីវិត​គូស្នេហ៍​បស់​លោក ជាមួយនឹង​អ្នក​នៅ​ក្រៅ​រង្វង់​សិល្បៈ​កាន់តែ​ស៊ីជម្រៅ​តែ​២​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​កាល​ពេល​ថ្មី​ៗ​នេះ​លោក ណា​ខុន ស្រាប់​តែ​បង្ហាញ​បង្ហោះ​រូបភាព​ជាមួយនឹង​គូស្នេហ៍​សារ​ជា​ថ្មី ដោយនៅ​ក្នុង​នោះ​ក៏​មាន ក្មេង​ប្រុស​ម្នាក់​ទៀត ដែល​ទំនងជា​កូនប្រុស​គូស្នេហ៍​របស់​លោក​។ យ៉ាងណាមិញ...
កូរ៉េ​ខាងត្បូង ៖ តារា​កំប្លែង​ស្រី​ល្បីឈ្មោះ​របស់​កូរ៉េ​ខាងត្បូងម្នាក់​​ គឺ​នាង Park Ji-sun រួម​នឹង​ម្ដាយ​របស់​នាង​ត្រូវ​បាន​ប្រទះ​ឃើញ​បាត់បង់​ជីវិត​នៅ​ក្នុងផ្ទះ​របស់​ពួក​គេ នៅ​ក្នុង​សង្កាត់ Mapo-gu ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ កាលពី​​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ​ម្សិលមិញ​នេះ​។ យោង​តាម​របាយការណ៍​ព័ត៌មាន​ក្នុងស្រុក​បានឱ្យ​ដឹង​ថា ឪពុក​របស់ Ji-sun បាន​ទូរស័ព្ទ​ទៅ​ប្តឹង​ប៉ូ​លី​ស​នៅ​ក្នុង​ថ្ងៃ​កើតហេតុ នៅ​ពេល​ដែល​គាត់​មិន​អាច​ទាក់ទង​ពួក​គេ​ទាំង ២ តាម​រយៈ​ទូរស័ព្ទ​បាន​។ ខណៈ​ពេល​ដែល​គាត់​រួម​ជាមួយ​ប៉ូ​លី​ស​ចូល​ទៅ​ក្នុងផ្ទះ ក៏​បាន​ប្រទះ​ឃើញ​ប្រពន្ធ រួម​នឹង​កូនស្រី​បាន​បាត់បង់​ជិ​វិត​ទៅ​ហើយ​។
អន្តរជាតិ ៖ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC កាលពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ម្សិលមិញនេះ ​បានឱ្យ​ដឹង​ថា កំពូល​តារា​សម្តែង​ជើង​ចាស់​ លោក Sean Connery បាន​ទទួលមរណភាព​ហើយ ក្នុង​អាយុ​៩០​ឆ្នាំ​ កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២០ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង Nassau ប្រទេស​បា​ហា​ម៉ា ដែល​នេះ​ជា​ការ​បញ្ជាក់​ដោយ​ផ្ទាល់​ពី​ក្រុម​គ្រួសារ​របស់​លោក​។ តារា​សម្តែង​ជនជាតិ​ស្កុ​តឡែ​នរូ​ប​នេះ ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​បំផុត តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ ជេ​ម​ស៍ ប៊​ន (James Bond) ក៏​ដូច​ជា​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​បែប​ឈុត​ឆាក​វាយប្រហារ​ជា​ច្រើន​ផ្សេង​ៗ​ទៀត​ផង​ដែរ​។
អន្តរជាតិ ៖ យើង​អាច​និយាយ​បាន​ថា​កំពូល​តារាចម្រៀង Adele គឺជា​តារា​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ចុង​ក្រោយ​គេ​របស់​ចក្រភព​អង់គ្លេស ក្នុង​ទស​វត្ស​ឆ្នាំ​២០០០ ដែល​ប្រែ​រូបរាង ក៏​ដូច​ជា​រូប​សម្រស់​១៨០​ដឺ​ក្រេ​ មិន​គួរ​ឱ្យ​ជឿ ដែល​ខុស​ពី​រូបរាង​ពី​អតីតកាល​របស់​នាង​។ ប៉ុន្តែ​ទោះបី​យ៉ាង​ បើ​យោង​តាម​សារព័ត៌មាន The Sun បាន​បង្ហាញ​ពី​តារា​ល្បីល្បាញ​មួយ​ចំនួន​ផ្សេង​ទៀត​របស់​ចក្រភព​អង់គ្លេស ដែល​ស្ថិត​នៅ​ក្នុង​ជំនាន់​ដំណាល​ៗ​និង Adele ក៏​បាន​ប្រែប្រួល​រូបរាង និង​រូប​សម្រស់​មិន​គួរ​ឱ្យ​ជឿ​ផង​ដែរ​ ៕​ តារាចម្រៀង Adele វ័យ​៣២​ឆ្នាំ ​តារា​ម៉ូ​ដែល Myleene Klass...

ភ្ជាប់ទំនាក់ទំនងជាមួយយើង

45,081FansLike
7,928FollowersFollow
18,700SubscribersSubscribe

អត្ថបទពេញនិយម