Tuesday, January 18, 2022
Tel: 023​ 987 118
សារអេឡិចត្រូនិក info@kspg.co

សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ឆុំ វ​ត្តី បាន​រៀប​ការ​ហើយ​ព្រឹក​ម៉ិ​ញ ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ ។ ពិធី​មង្គលការ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​ពេល​មុន​នេះ ម្នាក់​ៗ​នាំ​គ្នា​គិត​ថា​រំសាយ ព្រោះ​កូ​វី​ដ​១៩ ប៉ុន្តែ​ទីបំផុត ឆុំ វ​ត្តី និង​គូ​ដណ្តឹង បាន​យក​ថ្ងៃ​ទី​៤ នេះ​រៀប​ការ​ផ្លូវការ ដោយ​មិន​អាច​រំសាយ​បាន​។ យ៉ាងណាមិញ គ្រាន់តែ​កម្មវិធី​មង្គលការ​មក​ដល់​តារា​ស្រី​រូប​នេះ ក៏​បា​ម​បញ្ចេញ​រូបភាព Pre-wedding របស់​ខ្លួន និង​គូស្នេហ៍​ថត​នៅ​ឯ​ទឹកដី​ខេត្តសៀមរាប ក្នុង​ឈុត​សម្លៀក​បំពាក់​បុរាណ​ស្រស់​ស្អាត​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​ហ្វេ​ន​ៗ​គ្រប់​គ្នា​ឃើញ​ហើយ​សរសេរ​មិន​ដាច់​មាត់​ថែម​ទៀត​ផង​។
រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ម៉ោង​មុន​នេះ ដោយ​តារា​សម្តែង ពី​ន រ៉ូ​ហ្សា ដែល​នៅ​ក្នុង​សិល្បៈ​មាន​គេ​ស្គាល់​ច្រើន​គួរសម ស្រាប់តែ​ទទួល​ដំណឹង​ថា បាន​ទទួលមរណភាព​ហើយ​នា​វេលា​ម៉ោង​ម៉ោង​៧​កន្លះ​ព្រឹក នា​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ នៅ​មន្ទីរពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ​។ ដំណឹង​ដ៏​ក្តៅ​នេះ ធ្វើ​ឱ្យ​អ្នកសិល្បៈ​ដែល​ស្គាល់​គាត់ ខ្លះ​មិន​ជឿ ខ្លះ​ស្រឡាំង​កាំង ទន់​ដៃជើង ដោយសារ​អត់​នឹក​ដល់​ថា តារា​ស្រី​រូប​នេះ​ជួប​រឿង​អកុសល​ឡើយ​។ យោង​តាម​ការ​បង្ហោះ​របស់​តារាចម្រៀង និង​សម្តែង ព្រី​ម ម​ន្ថា មុន​នេះ​បាន​សរសេរ​ថា «​ប្អូនស្រី​ភ​ក្រ័ ហៅ​អា​ស្រស់ គាត់​បាន​បាត់បង់​ជីវិត​ហើយ​ព្រឹក​មិ​ញ​នេះ...
រាជធានី​ភ្នំពេញ​៖ ឆ្លើយ​តប​ទៅ​នឹង​វិធានការ​ទប់ស្កាត់​កូ​វី​ដ ១៩ ក៏​ដូច​ជា​ការ​ស្នើ​សុំ​សំណាក់​ម្ចាស់​រោង​កុន​សម្រាប់​ការ​ដំណើរការ​បើក​រោងកុន​ឡើង​វិញ​ឲ្យ​បាន​ឆាប់​ៗ ព្រោះ​កន្លង​មក​ការ​បិទ​បណ្តោះអាសន្ន​រោងកុន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ដល់​មនុស្ស​ជាង ១០០០ នាក់​អត់​មានការ​ងារ​ធ្វើ​នោះ ក្រសួង​វប្បធម៌​នៅ​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​២០២០ នេះ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​បញ្ហា​ប្រឈម​របស់​រោង​ភាពយន្ត​អំឡុង​ពេល​ដែល​ផ្អាក​ការ​ចាក់​បញ្ចាំង​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។ លទ្ធផល​សំខាន់​មួយ​ក្នុង​ចំណោម​លទ្ធផល​សំខាន់​ៗ​ផ្សេង​ទៀត​នៃ​កិច្ចប្រជុំ​នោះ ត្រូវ​បាន​លោក ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​រោងកុន​ឡើង​វិញ​នោះ «​យើង​បាន​ឯកភាព​គ្នា ដោយ​កត់​បន្ថយ​ចំនួន​បញ្ចាំង ពោល​គឺ​មិន​ធ្វើ​ឡើង​ដូច​ប្រក្រតី​មុន​កើត​ជំងឺ​កូ​វី​ដ​១៩​​នេះ​ឡើយ ដោយ​យើង​កាត់​បន្ថយ​ម៉ោង ខ​ណៈ​​ពេល​ចំនួន​អ្នក​ទស្សនា​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ​»។
រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត កញ្ញា យ៉ា​យ៉ា នឹង​បង្ហាញ​ភស្តុ​តាង​មួយ​ចំនួន​ដែល​នាង​មាន​ក្នុង​ដៃ ផ្ញើ​ឱ្យ​អតីត​បុរស​ម្នាក ដែល​បោក​ចិត្ត​នាង ភូត​កុហក​មិន​ធ្វើ​តាម​សំដី​ដែល​ធ្លាប់​សន្យា​។ កញ្ញា​ស្នើ​ឱ្យ​មាន​លក្ខខណ្ឌ​ណាមួយ​ត្រឹមត្រូវ ដើម្បី​ជា​ដំណោះស្រាយ​មួយ​ប្រសើរ ជាង​ប្រើ​មធ្យោបាយ​ខឹងសម្បា​ដាក់​គ្នា​មិនល្អ​។ កញ្ញា​យ៉ា​យ៉ា បាន​បង្កើត​ទំនាក់ទំនង​មួយ ជាមួយ​បុរស​ម្នាក់​ដែល​មាន​ឋានៈ​មុខមាត់ ក្នុង​សង្គម​។ នាង​បាន​បង្ហាញ​ការ​យកចិត្តទុកដាក់​ទៅ​លើ​បុរស​រូប​នោះ ដោយ​រំពឹង​ថា ចំណង​នោះ​នឹង​បន្ត​រឹត​ស្និត​គ្នា​។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​នាង​លង់​ជឿ ដោយសារ​បុរស​ដែល​នាង​ត្រៀម​បង្ហាញមុខ​ឱ្យ​គេ​ស្គាល់​នោះ​បាន​ធ្លាប់​សន្យា​រឿង​មួយ​ចំនួន​ដល់​នាង តែ​ទីបំផុត​តោះតើយ​ទៅ​វិញ​។ យ៉ា​យ៉ា បានឱ្យ​ដឹង​បន្ត​ថា ព្រោះតែ​នឹក​ដល់​ឋានៈ​គាត់ មុខមាត់​កិត្តិយស​ធំ​របស់​គាត់ ទើប​នាង​រមែង​គិត​ណាស់ ហើយ​តែងតែ​សួរ​ខ្លួនឯង​ឱ្យ​ទ្រាំ​ក្រែងលោ​គាត់​ជួយ​។ ប៉ុន្តែ​អ្វី​ៗ​ដែល​គាត់​ស្តែង​ចេញ​មក គឺ​មិន​បាន​ធ្វើ​ដូច​សំដី​ដែល​និយាយ​គ្នា​ផ្ទាល់ ឬ​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ​។
រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ ករុណា ពេជ្រ បាន​បង្ហាញ​នូវ​ភាព​តស៊ូ​ជា​មួយ​លោកឪពុក​ជាទី​ស្រឡាញ់​។ ឪពុក​របស់​ករុណា ពេជ្រ បាន​រង​នូវ​ជំងឺ​រហូត​បង្ខំ​ឱ្យ ករុណា ពេជ្រ ខំ​រក​លុយ​ព្យាបាល ដោយ​ថែម​ទាំង​ដោះ​ដូរ​ផ្ទះ​លក់ ដើម្បី​ព្យាបាល​ឱ្យ​តែ​បាន​អ្នក​មានគុណ​សះស្បើយ​។ នៅ​ទីបំផុត ផ្ទះ​ដ៏​ធំ​របស់ ករុណា ពេជ្រ បាន​សម្រេចចិត្ត​លក់​ចេញ ហើយ​ដល់កំណត់​រើ​របស់របរ​ចេញ​ជា​ស្ថាពរ​។ ទីតាំង​ចាស់​មួយ​នេះ បាន​ធ្វើ​ឱ្យ​ករុណា ពេជ្រ និង​លោកឪពុក​មានការ​កក់ក្តៅ ។ ប៉ុន្តែ​ព្រោះ​បញ្ហា​រង​នូវ​ជំងឺ ទើប ករុណា ពេជ្រ...
រាជធានី​ភ្នំពេញ ៖ អំឡុង​ពេល​គ្រប់​គ្នា​សម្រេចចិត្ត​នៅ​សម្រាក​ក្នុងផ្ទះ ដើម្បី​ប្រឆាំង​ទប់ទល់ មេ​រោគ​កូ​វី​ដ​១៩ បង្ក​អោយ​បងប្អូន​យើង​ខ្លះ​ច្រើន​ពោល​ពាក្យ​ថា អផ្សុក​នៅ​តែ​ក្នុងផ្ទះ​មិន​បាន​ធ្វើការ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពិធី​ការិនី​ចាស់វស្សា យុគ ចិន្តា បែរជា​សម្រេច​បាន​នូវ​រឿង​ល្អ​ៗ​ជា​ច្រើន បន្សល់​ដាក់​កូនស្រី យុគ ដា​ពេជ្រ ក្នុង​បរិយាកាស​កូ​វី​ដ​១៩​កំពុង​តែ​កើតឡើង​។ អាច​ថា នេះ​ជា​យុទ្ធវិធី​មួយ​អំឡុង​ពេល​កកើត​ឡើង​មេរោគ​កូ​វី​ដ​១៩ បុក​ការ​វាយលុក​មក​លើ​មនុស្សជាតិ​។ អ្នក​នាង​យុគ ចិន្តា បាន​បង្ហាញ​ឱ្យ​ហ្វេ​ន​ជា​ច្រើន មាន​គន្លឹះ​រួម​គ្នា បំបាត់​ការ​ភ័យ​ខ្លាច​ដោយ​ធ្វើ​រឿង​ល្អ​ៗ​ទៅ​ដល់​កូន​ទាំងឡាយ​។ ជាក់ស្តែង​មួយ​ថ្ងៃ​ៗ យុគ...
រាជធានី​ភ្នំពេញ ៖ គម្រោង​សម្តែង​ល្ខោនខោល​ដ៏​ធំ​នា​ចុងឆ្នាំ​២០២០​នេះ អាច​នឹង​ត្រូវ​លើក​ពេល​ទៅ​ឆ្នាំ​ក្រោយ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូ​ទាំង​សកល​លោក ខណៈ​ពេល​ដែល​មូលនិធិ​ប្រមូល​ថវិកា​១០០០​រៀល​ពី​សប្បុរសជន​នៅ​តែ​បន្ត​ធ្វើ​ដដែល​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ស៊ុប ស័​ក្ខ​រា នាយក​សាល​សិល្បៈ​ហ្វូ​ណ​ន និង​ជា​សមាជិក​មួយ​រូប​ដែល​ជា​អ្នក​ផ្ជុ​ង​ផ្តើម​ការ​សម្តែង​ល្ខោនខោល​ដ៏​ធំ​នេះ ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០​នេះ តាម​សារ​អេ​ឡិច​ត្រូ​ប​និ​ច​។ លោក​បញ្ជាក់​ថា តាម​គម្រោង​ព្រឹត្តិការណ៍​សម្តែង​ល្ខោនខោល​ដ៏​ធំ​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​បំណាច់​ឆ្នាំ​២០២០​នេះ ប៉ុន្តែ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូន​វី​ដ​១៩ នា​ពេល​នេះ កម្មវិធី​របស់​យើង​អាច​នឹង​លើក​ពេល​ទៅ​សម្តែង​នៅ​ឆ្នាំ​ក្រោយ ក្នុង​ពេល​ដែល​រហូត​មក​ទល់​ពេល​នេះ​មូល​ធិ​និ​ទទួល​ថវិកា​សប្បុរសជន​នានា​នៅ​តែ​បន្ត​ធ្វើ​។
រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ ករុណា ពេជ្រ បាន​បង្ហាញ​នូវ​ភាព​តស៊ូ​ជា​មួយ​លោកឪពុក​ជាទី​ស្រឡាញ់​។ ឪពុក​របស់​ករុណា ពេជ្រ បាន​រង​នូវ​ជំងឺ​រហូត​បង្ខំ​ឱ្យ ករុណា ពេជ្រ ខំ​រក​លុយ​ព្យាបាល ដោយ​ថែម​ទាំង​ដោះ​ដូរ​ផ្ទះ​លក់ ដើម្បី​ព្យាបាល​ឱ្យ​តែ​បាន​អ្នក​មានគុណ​សះស្បើយ​។ នៅ​ទីបំផុត ផ្ទះ​ដ៏​ធំ​របស់ ករុណា ពេជ្រ បាន​សម្រេចចិត្ត​លក់​ចេញ ហើយ​ដល់កំណត់​រើ​របស់របរ​ចេញ​ជា​ស្ថាពរ​។ ទីតាំង​ចាស់​មួយ​នេះ បាន​ធ្វើ​ឱ្យ​ករុណា ពេជ្រ និង​លោកឪពុក​មានការ​កក់ក្តៅ ។ ប៉ុន្តែ​ព្រោះ​បញ្ហា​រង​នូវ​ជំងឺ ទើប ករុណា ពេជ្រ...

ភ្ជាប់ទំនាក់ទំនងជាមួយយើង

45,081FansLike
7,928FollowersFollow
18,700SubscribersSubscribe

អត្ថបទពេញនិយម