Wednesday, August 4, 2021
Tel: 023​ 987 118
សារអេឡិចត្រូនិក info@kspg.co

សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​រឿង ​«​ហ្លួង​ព្រះស្ដេច​កន​» ហាក់ដូចជា​ស្ងប់ស្ងាត់​មិន​បាន​​ចូលរួម​សម្ដែង​ដូច​ជា​ពេល​មុន​ទេ ។ តើ​ហេតុ​អ្វី​បានជា​បែប​នេះ ? បន្ទាប់​ពី​ឆុំ វ​ត្តី បាន​ចូល​រោងការ​រួច​មក អ្នកគាំទ្រ ក៏​ដូច​ជា​ទស្សនិកជន​ទូទៅ កត់សម្គាល់​ឃើញ​ថា នាង​​មិន​ទាន់​បាន​វិល​មក​រក​ការងារ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ឡើយ ។ គេ​ដឹង​ថា​នាង​ត្រូវ​ចំណាយ​ពេល​​ច្រើន​ជាមួយនឹង​គ្រួសារ ស្រប​ពេល​ដែល​នាង​ក៏​ទទួល​បានការ​ងារ​ថ្មី​ពី​គ្រួសារ​ខាង​ស្វាមី​ក្នុង​ការ​មើល​ការងារ​ខុស​ត្រូវ​ក្នុង​ផលិតកម្ម និង​ការងារ​ក្រុមហ៊ុន​សេវា​ដឹក​ជញ្ជូន ។ ទោះជា​យ៉ាងណា​ក្ដី ក្នុង​នាម​ជា​តារា​សម្ដែង​ម្នាក់ ទោះជា​មានការ​ងារ​ផ្សេង​បែប​ណា នាង​គួរតែ​ឆ្លៀត​ចូលរួម​សម្ដែង។ ហេតុផល​តារា​សម្តែង​ឆុំ វ​ត្តី...
សហរដ្ឋអាមេរិក ៖ តារាចម្រៀង​រ៉េ​ប​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ផ្ញើ​សារ​បន់ស្រន់​ដល់​មិត្ត​រួម​អាជីពម្នាក់​​គឺ លោក Jeremih ដែល​ជា​តារាចម្រៀងរ៉េបល្បី បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយ​សារ​តែ​អាការរោគ​សញ្ញា Covid-19 ធ្វើទុក្ខ​ខ្លាំង​។ លោក Jeremih ដែល​ជា​តារាចម្រៀងរ៉េបល្បី កំពូលតារាចម្រៀងរ៉េបល្បីឈ្មោះ​ 50 Cent បាន​បង្ហោះ​សារ​មួយ​នៅ​លើ Twitter កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​ធូរស្រាល​បន្តិច​របស់ Jeremih ហើយ​លោក​នៅ​តែ​បន្ត​បន់ស្រន់​ដល់​តារាចម្រៀង​រ៉េ​ប​វ័យ​៣៣​ឆ្នាំ​រូប​នេះ ឱ្យ​រួច​ផុត​ពី​គ្រោះ​ដ៏​អាក្រក់​មួយ​នេះ​។ តារាចម្រៀងរ៉េប...
រាជធានី​ភ្នំពេញ ៖ លោក ភោ សុ​ផានិត អតីត​ពិធីករ​ទូ​រស​ទស្សន៍​ប៉ុស្តិ៍​លេខ​៣ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​វេលា​ម៉ោង​៧​យប់ ដោយ​ជាប់​សង្ស័យ​ចេញ​មូល​ប្ប​ទា​នប​ត្រ (​សែក​ស្អុយ​) ខ្យល់ ខណៈ​ពេល​ដែល​លោក​ជា​ពាណិជ្ជករ​ម្នាក់ ។ សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​អតីត​ពិធីករ​រូប​នោះ​នៅ​ចំណុច​ហាង​កាហ្វេ អា​ម៉ា​ហ្សូ​ន ផ្លូវ ព្រះ​មុនី​វង្ស សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន...
រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​លេចធ្លោ​នៅ​តាម​ខ្សែភាពយន្ត​រឿង​ភាគ ឃុ​ត សោភា បាន​សាង​ភាព​ភ្ញាក់ផ្អើល​តែ​ម្តង ព្រោះ​បាត់​មុខ​មួយ​រយៈ ក៏​ស្រាប់តែ​ចូល​រោងការ​បាត់​ស្ងាត់​អស់​មហា​ជន​មិន​បានដឹង​សោះ​។ មូលហេតុ​ដោយសារ​តែ​គេ​បានឃើញ​តារា​ស្រី​រូប​នេះ​ផុស​រូប​ពិធី ហើយ​បាន​ផ្ញើ​សា​អរគុណ​ដល់​ភ្ញៀវ​កិត្តិយស​ទាំងអស់​បាន​ចូលរួម​ជូនពរ​កម្មវិធី​នាង​។ ឃុ​ត សោភា មិន​ដែល​ឱ្យ​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​បុរស​ណា​នោះ​ទេ​។ ហេតុផល​នាង​បាន តម្កល់​ចិត្ត​ស្មោះ​ឱ្យ​បុរស​ម្នាក់​ដែល​នាង​ជឿជាក់​ថា អាច​នាំ​នាង​ឱ្យទៅ​រក​សុខ​សុភមង្គល​បាន​។ នៅ​ទីបំផុត​បុរស​ដែល​នាង​ដាក់ចិត្ត​ពិចារណា​បាន​ឆក់​ចិត្ត​នាង រហូត​ប្រកាស​ឱ្យ​គេ​ដឹង និង​ប្រាប់​ថា ជា​ស្វាមី​នាង ហើយ​អ្នក​លួចចិត្ត​ស្រឡាញ់​កន្លង​មក​ដកខ្លួន​ឱ្យ​ហើយ ព្រោះ​គេ​មាន​គូ​ហើយ​។
រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​មហាជន និង​មិត្ត​សិល្បៈ​ពេល​នេះ លោក​ជុំ ស៊ី​ថា អតីត​ប្រុស​ស្អាត​ធ្លាប់​លេចធ្លោ បាន​ធ្វើ​រឿង​មួយ​ដោយសារ​ខ្លួន និង​ភរិយា​ត្រៀម​បាន​កាដូ​កូនភ្លោះ​ដល់​ទៅ​៣​នាក់​។ នេះ​ជា​អ្នកសិល្បៈ​ដំបូង​គេ​ដែល​ទទួល​បានកូន​ភ្លោះ​ដល់​ទៅ​៣​នាក់ ក្នុង​ផ្ទៃ​ម្តាយ ហើយ​តម្រូវ​ឱ្យ​មើលថែ​ទាំ​សុខភាព​ទាំង​ម្តាយ និង​កូន ឱ្យ​បាន​មុតមាំ​ជាទី​បំផុត​។ ពិតជា​ភ្ញាក់ផ្អើល ដោយសារ​នៅ​លើ​បណ្តាញ​សង្គម​របស់​អតីត​តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ ជុំ ស៊ី​ថា ស្រាប់តែ​បង្ហោះ​រូបថត​កំពុង​មាន​ក្តី​សុខ​នោះ ព្រោះ​តារា​រូប​នេះ​សាង​ភាព​ចាប់អារម្មណ៍​ដែល​ភរិយា​ខ្លួន​ពពោះ​ម្តង​កូន​៣​នាក់​។ នេះ​ជា​ភាព​នឹក​ស្មាន​មិន​ដល់​មួយ និង​កក្រើក​ពេញ​សង្គម​សិល្បៈ ហើយ​មាន​អ្នកខ្លះ​និយាយ​ថា ជុំ ស៊ី​ថា និង​ភរិយា នឹង​បាន​កាដូ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​ជា​ផែនការ​តាំងពី​ដើម​មក​មិន​ខាន​។
រាជធានី​ភ្នំពេញ ៖ ឡាយ ល​ក្ខិ​ណា បាន​បន្ត​បាត់​មុខ​ពី​ពិភព​សិល្បៈ ដោយ​ការ​បាត់​មុខ​លើក​នេះ​នាង​ស្ថិត​នៅ​ប្រទេស​កា​ណា​ដា​ឯណោះ ។ មានការ​សង្ស័យ​ថា​ល​ក្ខិ​ណា ដល់​គូ​ពិតប្រាកដ​ហើយ​ទើប​នាង​មិន​ត្រឡប់​មក​ស្រុក ។ ប្រសិនបើ​ដល់​គូ​មែន អ្នកគាំទ្រ និង​មិត្ត​សិល្បៈ​ជូនពរ​នាង​ប្រកបដោយ​សេចក្តីសុខ ដែល​រកបាន​គូជីវិត​ត្រូវចិត្ត ហើយ​ឆាប់​បាន​កូនចៅ​ប្រឡែង​លេង​នឹង​គេ​ព្រោះ​វ័យ​កាន់តែ​ច្រើន​ហើយ ។ តារាចម្រៀង និង​សម្តែង​ឡាយ ល​ក្ខិ​ណា ដែល​បាន​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា​ច្រើន​ខែ​មក​ហើយ​នោះ នៅ​តែ​មិន​ទាន់​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ទេ ធ្វើ​ឲ្យ​មាន​ច​ម្ង​ល់​ជា​ច្រើន ។ មាន​ការ​លើក​ឡើង​ថា នាង​សម្រេចចិត្ត​រស់នៅ​ទីនោះ​ក្រោយ​ពេល​មាន​ជ​ន្ទល់​រឹង​មាំ ។...
រាជធានី​ភ្នំពេញ ៖ មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​នៅ​ពេល​ដែល​គេ​បានឃើញ​រូបភាព​តារា​សម្តែង ណា​ខុន បង្ហោះ​រឿង​រីករាយ​នៅ​ថ្ងៃកំណើត​របស់​ខ្លួន នោះ​គឺ​នារី​ម្នាក់​ដែល​លោក​ថើប​ថ្ងាស់ និង​ក្មេង​ប្រុស​​ម្នាក់​ដែល​លោក​និយាយ​ថា កូន​។ សន្លឹក​រូបថត​នោះ​ក្លាយជា​សំណួរ​ឆ្ងល់ ដោយសារ​តែ​កន្លង​មក គេ​មិន​ដែល​លេចឮ​ថា តារា​ប្រុស​រូប​នេះ មាន​ប្រពន្ធ​កូន​ក្រៅពី​ពាក់ព័ន្ធ​ជាមួយ​នារី​សិល្បៈ​​ប៉ុណ្ណោះ​។ នៅ​លើ​បណ្តាញ​សង្គម​របស់​លោក ណា​ខុន បាន​សរសេរ​សារ​ថា «Happy birthday to me 09 11 2020 ក្តី​ប្រាថ្នារ​បស់បង​មិន​ចង់បាន​អ្វី​ច្រើន​ទេ ហើយ​អ្វី​ដែល​បង​ចង់បាន គឺ​នៅ​ក្បែរ​អូន និង​កូន នេះ​គឺជា​សេចក្តីសុខរ​បស់បង I...
រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​បាក់ទឹកចិត្ត រឿង​មិន​អាច​រក្សា​កូន​ដំបូង​បាន​ជាមួយនឹង​ស្វាមី​លោក សុខ​រក្សា ពេល​នេះ​តារា​សម្តែង​ស្រី​រូប​ស្រស់​សិច​ស៊ី កុ​ល ដា​វី អាច​មាន​ជំនឿ​ចិត្ត​ឡើង​វិញ ក្រោយ​​​ពី​មានការ​លើកទឹកចិត្ត​ជា​ច្រើន​សំណាក់​ក្រុម​គ្រួសារ និង​មហាជន​អ្នកគាំទ្រ​កន្លង​មក​នេះ។ ដោយឡែក គ្រាន់តែ​សុខភាព​ផ្លូវចិត្ត​មាន​ភាពល្អ​ប្រសើរ និង​ចាប់ផ្តើម​ស្រស់ស្រាយ​ឡើង​វិញ ពេល​នេះ​តារា​ស្រី​រូប​នេះ​ជាមួយនឹង​ស្វាមី​លោក សុខ ​រក្សា កំពុង​តែ​ថែរក្សា​សុខភាព​ឡើង​វិញ ក្នុង​ការ​បន្ត​យក​កូន​អោយ​ទាល់តែ​បាន ដើម្បី​ភាព​កក់ក្តៅ នៅ​ក្នុង​គ្រួសារ​របស់​នាង បើ​ទោះបីជា​រូប​នាង​ធ្លាប់​បរាជ័យ​ក៏​ដោយ​។
រាជធានី​ភ្នំពេញ​៖ អតីត​តារា​កំប្លែង និង​អ្នកលេង​ល្ខោនបាសាក់​ល្បីឈ្មោះ​មួយ​រូប អ្នក​នាង ផ​ន សុផា​រី បាន​ធ្វើ​ឱ្យ​មហាជន និង​អ្នកគាំទ្រ​អបអរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​សម្រាល​បានកូន​ស្រី​ដ៏​ស្រស់​​ស្អាត​ម្នាក់ ​ទទួល​បាន​ជោគជ័យ កាលពី​ថ្ងៃ​ទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ​។ ដោយឡែក គ្រាន់តែ​ទទួល​បាន​ដំណក់ឈាម​ទី​ពីរ​របស់​តារា​ស្រី​រូប​នេះ​ជាមួយនឹង​ស្វាមី រួច​មក បាន​ធ្វើ​អោយ​មហាជន​មានការ​ចាប់​អារ​ម្ម៍​យ៉ាង​ខ្លាំង ក្រោយ​ពី​ផ​ន សុ​ផា​រី ទម្លាយ​អារម្មណ៍​ពិត​របស់​​ស្ត្រី នៅ​ក្នុងអំឡុងពេល​ឆ្លងទន្លេ ក្នុង​នាម​ជា​អ្នក​ម្តាយ​ត្រូវ​ប្រឈម​មុខ​ហ៊ាន​លះបង់​សូ​ម្បី​ជិ​វិត មិន​ថា​ទោះបី​វះកាត់ រឺ​ធម្មជាតិ សុទ្ធសឹងតែ​ជា​ការ​លះបង់​ប្តូរជីវិត​ប្រឈម​មុខ​និង​មច្ចុរាជ​គ្រប់​ពេល។
សហរដ្ឋអាមេរិក ៖ បទ​ចម្រៀង​ដែល​ល្បី​ខ្លាំង​កាលពី​ឆ្នាំ ២០០៩ របស់​តារាចម្រៀង Miley Cyrus ដែល​មាន​ចំណងជើង​ថា «Party in the U.S.A.» បាន​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​ម្តងទៀត នៅ​លើ​តារាង iTunes និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ក្រោយ​សហរដ្ឋអាមេរិក​រក​ឃើញ​ប្រធានាធិបតី​ថ្មី​។ បទ​ចម្រៀង​របស់​តារាចម្រៀង​ស្រី​វ័យ ២៧​ឆ្នាំ​ខាងលើ បាន​ចាប់ផ្តើម​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ពោល​គឺ​បន្ទាប់​ពី​ការ​ប្រកាស​អំពី​ការ​ឈ្នះ​ឆ្នោត​របស់​លោក Joe Biden លើ​លោក Donald Trump ដើម្បី​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​៤៦​។

ភ្ជាប់ទំនាក់ទំនងជាមួយយើង

45,081FansLike
7,928FollowersFollow
18,700SubscribersSubscribe

អត្ថបទពេញនិយម