អុឹ​ម ជីវ៉ា​ច្រាន​ចោលការ​លើក​ឡើង​ថា​លោក​បុក​មនុស្ស​ស្លាប់​!

258

ជុំវិញ​ករណី​លោក ​អុឹ​ម ជីវ៉ា ​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​រហូត​មាន​មនុស្ស​ស្លាប់​ហើយ​ក្លាយជា​ការ​នាំ​គ្នា​និយាយ​ថា​លោក​ជីវ៉ា​បុក​គេ​ស្លាប់​ហើយ​បាន​ក្រឡាប់​ឡាន​ធ្លាក់​ផ្លូវ​។​ចម្លើយ​ត្រូវ​បាន​លោក​ អុឹ​ម ជីវា​ច្រើន​ចោល​ថា​មិនមែន​ជា​ការណ៍​ពិត​។

លោក​ជីវ៉ា​ឆ្លើយ​តប​ទាំង​អារម្មណ៍​ភ័យ​នៅឡើយ​ថា​«​លោក​អត់​មាន​បើក​បុក​មនុស្ស​ស្លាប់​ទេ​។​មុន​ដំបូង​ឡាន​ខូច​នៅ​អណ្តូងទឹក​ហើយក៍​ទុក​ឡាន​នៅ​ទីនោះ​ឲ​តៃកុង​មួយ​នៅ​ជួយ​មើល​រួច​មាន​ឡាន​១​មក​យក​លោក​ទៅ​កោះកុង​រួច​ហើយ​។​បន្ទាប់​មក​គេ​ទា​ថ្លៃ​អូស​១៥០​សិប​ដុល្លារ​កាន់​ដៃចង្កូត​២០​ដុល្លារ​អូស​តាំងពី​ម៉ោង​២​យប់​រហូត​ដល់​ស្រែអំបិល​ក៍​ក្រឡាប់​នៅ​ស្រែអំបិល​ទៅ​។​លោក​ដឹង​ហេតុការណ៍​ម៉ោង​៨​ព្រឹក​ថ្ងៃ​១៤ ធ្នូ​នេះ​ដោយ​លោក​ដល់​ខេត្ត​តាំងពី​ម៉ោង​មួយ​យប់​។​ការណ៍​ពិត​លោក​ត្រូវ​ត្រឡប់​មក​ភ្នំពេញ​វិញ​តាំងពី​យប់​ខូច​ឡាន​តែ​បាន​ខាង​បង​ៗ​នៅ​ទីរួមខេត្ត​គាត់​ថា​កុំ​ព្រួយ​ចាំ​ឲ​គេ​មក​យក​ឡើង​ទៅ​ខេត្ត​។

Advertistment

កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ពីរ​គ្រឿង​សន្ដោង​អូស​គ្នា ស្រាប់តែ​បើក​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​មួយ​គ្រឿង នៅ​លើ​ផ្លូវជាតិ​លេខ​៤៨ ចន្លោះ​បង្គោល​គីឡូ​លេខ ២២-២៣ ស្ថិត​ក្នុងភូមិ​ជី​ខ ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។

រថយន្ត​ទី​១ ម៉ាក LEXUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-9069 ពណ៌​ខ្មៅ និង​រថយន្ត​ទី​២ ម៉ាក​LEXUS ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-9487 បាន​សន្ដោង​អូស​គ្នា​ពី​កោះកុង ទៅ​ភ្នំពេញ ពេល​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​រថយន្ត​ទាំង​ពីរ​បាន​ធ្លាក់​ថ្នល់​បណ្ដាល​ឲ្យ​ក្រឡាប់​១​គ្រឿង​ពណ៌​ទឹកមាស ស្លាប់​បុរស​ម្នាក់ ឈ្មោះ ញន ប្រុស​ភេទ​ប្រុស​អាយុ ៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​៤ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង រីឯ​អ្នកបើកបរ​រថយន្ត​ពណ៌​ខ្មៅ គេចខ្លួន​បាត់ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទាំង​ពីរ​គ្រឿង ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុកស្រែ​អំបិល ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕