រន្ធត់​ណាស​! លោក អ៊ឹម ជីវ៉ា និង​អ្នកសិល្បៈ​ផ្សេង​ទៀត​ជួប​គ្រោះថ្នាក់​ក្រឡាប់​ឡាន

2320

លោក​អ៊ឹម ជីវ៉ា តារា​លេចធ្លោ​ខាង​ការងារ​ចុះ​សួរសុខទុក្ខ​តារា​សិល្បៈ​ជួប​បញ្ហា​និង​តែង​មាន​សកម្មភាព​មនុស្សធម៌​ទាំង​ជាមួយ​សិល្បៈ​និង​ក្រៅ​សិល្បៈ បាន​ជួប​គ្រោះ​គួរ​ឲ្យ​រន្ធត់​មួយ​ពេល​លោក​ចេញដំណើរ​ទៅ​ចូលរួម កម្មវិធី​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង

អ្នកសិល្បៈ​រូប​នេះ​បាន​បង្ហោះ​សារ​គួរ​ឲ្យ​រន្ធត់ អម​នឹង​រូបភាព​ឡាន​ដែល​ក្រឡាប់ មើលទៅ​គួរ​ឲ្យ​រន្ធត់​ពន់ពេក ជា​ពិសេស​រូប​លោក អ៊ឹម ជីវ៉ា និង​អ្នកសិល្បៈ​ផ្សេង​ទៀត​បាន​រង​របួស​ទៀត​ផង ខណៈ​ឡាន​របស់​លោក ត្រូវ​ខូច​ខ្ទេចខ្ទី ។

Advertistment

លោក អ៊ឹម ជីវ៉ា បាន​សរសេរ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដែល​មាន​ខ្លឹមសារ​ថា «​បងប្អូន​អើយ​ពេល​នេះ​ខ្ញុំ​មាន​បញ្ហា​ធំ​ហើយ​??​ឡាន​ខ្ញុំ​ជួ​បញ្ហា​គ្រោះថ្នាក់​ចរ​រា​ចរណ៍ ??​ក្រឡាប់​ឡាន​នៅ​ស្រុកស្រែ​អំបិល ពេល​ធ្វើ​ដំណើរ ទៅ​ចូលរួម​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ???​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ម្នាក់​តើ​ខ្ញុំបាទ​និង​ក្រុមការងារ​បួ​នាក​ទៀត​មិន​អី​ទេ​???​លើក​ទី​១​ហើយ​ខ្ញុំ​ជួប​រៀង​រន្ធត់​បែប​នេះ ព្រះ​អើយ​ជួយ​ខ្ញុំ​ផង ខ្ញុំ​មាន​ឡាន​តែ​មួយ​គ្រឿង​និង​ទេ​ទុក​សំរាប់​ទៅ​ណា​មក​ណា​ពេល​នេះ​ជា​ពិសេស​កម្មវិធី​សិល្បៈ​ពេល​នេះ​ចប់​ហើយ​??» ។

យ៉ាងណាមិញ នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នោះ​ទេ តែ​សូម​បួងសួង​ឲ្យ​អ្នកសិល្បៈ​រួច​ផុត​ពី​គ្រោះភ័យ​ផង​ចុះ ។

សារ​របស់​លោក ត្រូវ​បាន​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​បាន​ជូនពរ​ដល់​អ្នកសិល្បៈ​យើង​ថា «​ផុត​គ្រោះ​ហើយ​ពួកម៉ាក់​តែ​ចូលរួម​រំលែក​ទុក្ខ​ផង​ណា​សោកស្តាយ​ណាស់​» ហើយ​ខ្លះ​ទៀត​ក៏​បាន​ខម​មិន​ថា « ចូលរួម​សោកស្ដាយ​បង តែ​សំណាង​ហើយ​មិន​មាន​គ្រោះថ្នាក់​» ៕