ទាំងទឹកមុខកាយវិការ របៀបដើរ រឿន ណាតធ្វើបានល្អបំផុតក្នុងការប្រកួត Miss Universe 2018 (មានវីដេអូ)

558

ការប្រកួត Preliminary Competition ក្នុងកម្មវិធី Miss Universe 2018 បានប្រព្រឹត្តទៅនៅយប់ថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០១៨នេះ IMPACT Arena ក្រុងបាងកក ប្រទេសថៃ ដោយវគ្គនេះបេក្ខភាពបវកញ្ញាតំណាងជាតិនីមួយៗ ត្រូវប្រកួត ២វិញ្ញាសា គឺរ៉ូបរាត្រីសមោលសរ និង ឈុតហែលទឹក។

ពិន្ទុដែលបានពីការប្រកួតដ៏សំខាន់នេះ នឹងបូកជាមួយពិន្ទុវគ្គសម្ភាសន៍ ដើម្បីសម្រេចថាបេក្ខនារីរូបណានឹងឆ្លងទៅកាន់ Top20 នៅរាត្រីផ្ដាច់ព្រ័ត្រ ដែលបញ្ចប់នៅថ្ងៃអាទិត្យ ទី១៥ ខាងមុខនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងវគ្គ Preliminary Competition នេះ យើងសង្កេតឃើញបវរកញ្ញានីមួយៗ បានរំលេចសម្រស់ក្នុងឈុតរាត្រីសមោសរប្រណីតៗ គួរជាទីទាក់ភ្នែក ជាពិសេសគឺ បវរកញ្ញាកម្ពុជា កញ្ញា រឿន ណាត​ តែម្ដង។

Advertistment

ជាក់ស្ដែង កញ្ញា រឿន ណាត បានបង្ហាញវត្តមាននៅលើឆាក គ្រងដោយឈុតរាត្រីពណ៌ក្រហមកុលាប បញ្ចេញកាយវិការដើរល្វតល្វន់ ប្រកបដោយភាពជឿជាក់ គួរឲ្យមោទកភាពជាទីបំផុត។ ដើម្បីជ្រាបកាន់តែច្បាស់ថា តើបវរកញ្ញាចក្រវាលកម្ពុជា ២០១៨ រឿន ណាត នឹងស្លៀករ៉ូបរាត្រីសមោលសរបែបណា នឹងដើរស្អាតយ៉ាងណា ។

យប់មិញ​នេះ​ជា​កម្មវិធី​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​ព្រឹត្តការណ៍​ប្រកួត​សម្រស់ Miss Universe 2018 ដែល​មាន​ឈុត​រាត្រីសមោសរ និង​ឈុត​ហែល​ទឹកបង្ហាញដោយ​បេក្ខនារី​មក​ពី​ជិត​១០០​ប្រទេស​ជុំវិញ​ពិភពលោក។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​នោះ គឺ​បវកញ្ញា​ចក្រវាល​កម្ពុជា កញ្ញា រឿន ណាត ធ្វើ​បាន​ល្អ​បំផុត ទាំង​កាយ​វិការ និង​ទឹក​មុខ​នៅ​លើ​ឆាក​ដ៏​ធំ។ យើងមានតែបន្តលើកទឹកចិត្តជាបន្តទៀតដល់តំណាងបវរកញ្ញាកម្ពុជារឿន ណាតដោយដឹងថាមួយរយៈនេះនាងតស៊ូសម្តែងខំប្រឡងដើម្បីនាំកិត្តិយសជូនភូមិកំណើតទោះជាពេលខ្លះសុខភាពបែបណាក៍ដោយ។ភាពខិតខំនេះមហាជនទទួលយកបានទោះបីលទ្ឋផលបែបណាក៍ដោយដោយសារគេមើលឃើញថាសម្រស់ស្ត្រីកម្ពុជាកំពុងតែត្រដែតលើឆាកព្រមជាមួយភាពក្លាហានស្ទើរមិនគួរឲជឿ៕

បាន​បង្ហោះ​ដោយ Romyr Libo-on នៅ ព្រហស្បតិ៍ 13 ធ្នូ 2018

បាន​បង្ហោះ​ដោយ Romyr Libo-on នៅ ព្រហស្បតិ៍ 13 ធ្នូ 2018

បាន​បង្ហោះ​ដោយ Romyr Libo-on នៅ ព្រហស្បតិ៍ 13 ធ្នូ 2018

បាន​បង្ហោះ​ដោយ Romyr Libo-on នៅ ព្រហស្បតិ៍ 13 ធ្នូ 2018