លោក​Rith Omega សរសើរ ស៊ូ​ស៊ី​រី​កា ស៊ូ​ជាមួយ​ការ​សម្តែង​ស្ទើរ​ស្លាប់​ស្ទើរ​រស់

58

មានការ​ចាប់អារម្មណ៍​មិន​តិច​ទេ បន្ទាប់​ពី​តារាចម្រៀង​កញ្ញា​ស៊ូ​ស៊ី​រី​កា បាន​បង្ហោះ​អោយ​ដឹង​ពី​ផលវិបាក ក្នុង​ការ​សម្ដែង​បទ​បទចម្រៀងមួយបទ ក្រោម​ការ​ដឹកនាំ​សម្ដែង​របស់​លោក រិ​ទ្ធ អូ​មេ​ហ្គា​។ សាច់​រឿង​ទាំងមូល នៅ​មិន​ទាន់​បាន​ទម្លាយ​នៅឡើយ​ទេ ប៉ុន្តែ​យោង​តាម​ការ​លះបង់​ដ៏​ច្រើន​របស់​នាង និង​ផ្អែក​តាម​MV ហាក់បាន​ក្លាយជា​សាច់​រឿង​ទាក់ទាញ​កក្រើក​យុវវ័យ និង​អ្នកគាំទ្រ គឺ​បទ​ដែល​នាង​សម្ងំ​សម្ដែង ក៏​ពិតជា​មាន​សាច់​រឿង​មិន​អន់​នោះ​ដែរ ក្នុង​ពេល​ដែល​ភាគី​ផលិតករ​ក៏​សរសើរ​ចំពោះ​ការ​អត់ធ្មត់​របស់​នាង​ទម្រាំ​បាន​ថត​មួយ​បទ​នោះ​ចប់​។

លោក រិ​ទ្ធ អូ​មេ​ហ្គា និយាយ​ថា អាច​និយាយ​ថា​មិន​មានការ​សម្ដែង​បទ​ណា ដែល​ពិបាក​សម្រាប់​តារាចម្រៀង​កញ្ញា ស៊ូ​ស៊ី​រី​កា ដូច​បទនេះទេ ដែល​លោក​សម្ងំ​ដឹក​អោយ​នាង​នោះ​ទេ ដោយសារ​តែ​ក្នុង​បទ​នេះ លោក​តម្រូវ​អោយ​នាង​លោតទឹក​ក្នុង​កម្ពស់​១២​ម៉ែត្រ ហើយ​លង់​ឈ្លក់ទឹក​មែនទែន ដោយ​កុំ​តែ​មានការ​ជួយ​សង្គ្រោះ​ទាន់​ពេល គឺ​ប្រហែលជា​ប៉ះពាល់​ដល់​អាយុជីវិត​នាង​មែនទែន​។ លោក​ថា​មួយ​រឿង​នេះ ចំណាយពេល​ថត​ដល់​ទៅ​ថត​៤​ថ្ងៃ​ពេញ ដោយ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ថត​ដល់​ម៉ោង​៤​ភ្លឺ ព្រោះតែ​លោក​ចង់បាន​សាច់​រឿង​មួយ ដែល​មាន​ច្រើន​ប្លង់ ទាំង​ប្លង់​យប់​ផង ថ្ងៃ​ផង ហើយ​ស៊ូ​ស៊ី​រី​កា គឺជា​តួអង្គ​ដែល​ប្រឈម​ការ​លំបាក​ពេញ​មួយ​សាច់​រឿង​ដែល​លោក​ប្រឹងប្រែង​។ លោក​បាន​ចាត់​ទុក​ថា ការ​សម្ដែង​មួយ​បទ​នេះ គឺ​នាង​លះបង់​បាន​ល្អ ជា​ពិសេស​ត្រង់​ចំណុច​លោតទឹក និង​ឈ្លក់ទឹក​មែនទែន ហើយ​នៅ​តែ​ថត​ចុះឡើង​ៗ ទម្រាំ​តែ​បាន​ត្រូវ​ល្អ​។ ក្នុង​នោះ នាង​ក៏​ត្រូវ​ថត​ហាល​ក្ដៅ​រាល់ថ្ងៃ ដល់​ថ្នាក់​របកស្បែក​ដូច​គេ​បកស្បែក​ទាំង​ផ្ទាំង​ៗ​ដែរ ប៉ុន្តែ​នាង​នៅ​តែ​ស៊ូ​ទាល់តែ​ចប់​។ លោក​រំពឹង​ខ្លាំង​ថា មួយ​បទថ្មី​របស់​នាង នឹង​ជោគជ័យ​ខ្លាំង​សម្រាប់​ការ​គាំទ្រ​។

Advertistment