ដឹងអត់ថានរណា? ជាអ្នកចាប់បានផ្កាសុគន្ធ និសា និងលោកចៅ សម្បត្តិ

863

រាជធានីភ្នំពេញ ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សុគន្ធ និសា បានជ្រើសផ្លូវជីវិតសម្រាប់អ្នកនាងរួចហើយ ដោយចាប់ដៃលោក ចៅ សម្បត្តិ ដែលជាអនិកជនពីបរទេស ។ អ្នកទាំងពីរបានចាប់ដៃគ្នាចូលរោងជ័យកាលពីថ្ងៃទី ៣០ វិច្ឆិកា ២០១៧ ហើយបានបញ្ចាប់កាលពីម្សិលមិញដោយបានទទូលភ្ញៀវកិត្តិយសជាច្រើនរួមមានអ្នកនៅក្នុងវិស័យដូចនាង និងអ្នកមានមុខមាត់មួយចំនួនចូលរួម ក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ ។

នៅក្នុងពិធីពិសារអាហារពេលល្ងាច ជាពិធីប្រមូលផ្តុំនៅមិត្តភក្តិ បងប្អូន អ្នករួមការងារ អ្នកស្គាល់រាប់អាន ដៃគូអាជីវកម្ម ជួបជុំពិសារភោជនីយហារ ហើយពីធីនេះក៍មាននៅការបោះផ្កាសេរីមង្គល ពីគូស្វាមី ភរិយាថ្មី សម្រាប់អ្នកដែលនៅលីវ ។ បើអ្នកណាចាប់បានផ្កានោះ អ្នកនោះនឹងទទួលបានអាំងប៉ាវ ពីកូនកំលោះ កូនក្រមុំ ហើយថែមទាំងអាចមានវាសនា ជិតដល់គូគាប់ (បើតាមការនិយាយតៗគ្នា) ។​ ក្រឡេកមកមើលក្នុងពីធីមង្គល របស់អ្នកនាង សុគន្ធ និសា វិញមានមិត្តសិល្បៈជាច្រើនបាននាំគ្នាចាំទទួលនូវបាច់ផ្កានោះពី អ្នកនាងនិងស្វាមី ។ យ៉ាងណាមិញ អ្នកដែលបានចាប់ផ្កានោះបានទៀតសោត គឺ លោក នី រតនា ដែលជា​ម្ចាស់ពាន់ជ័យលាភី ក្នុងកម្មវិធី Cambodia Idol ហើយជាតារាចម្រៀងប្រចាំផលិតកម្មខាងលើជាមួយអ្នកនាង សុគន្ធ និសាផងដែរ ។ លោក នី រតនា បានបន្តថា លោកសង្ឃឹមនឹងជួបម្ចាស់ចិត្ត លោកក្នុងពេលឆាប់ៗនេះផងដែរ ។

Advertistment

ពិធីមង្គលនេះបានធ្វើឲ្យមហាជន និងអ្នកគាំទ្រអ្នកនាង មានអារម្មណ៍ថាមានសេចក្តីសុខ សុភមង្គលណាស់ ៕

បោះផ្កាភព្វសំណាង
បោះផ្កាភព្វសំណាង
បោះផ្កាភព្វសំណាង
បោះផ្កាភព្វសំណាង
បោះផ្កាភព្វសំណាង
នី រតនា ចាប់បានផ្កា
នី រតនា ចាប់បានផ្កា
នី រតនា ចាប់បានផ្កា
នី រតនា ចាប់បានផ្កា
នី រតនា ចាប់បានផ្កា