អបអរ ​គ្រី ថៃ​ពៅ​ ក្លាយជា​ម្ចាស់​ពាន​Cambodian Idol​ រ​ដូ​វ​កាល​ទី​៣

279

រាជធានី​ភ្នំពេញ ៖ ​បើ​រំលឹក​កាលពី​វគ្គ​ឡាយ​សូ​ស​ប្តា​ហ៍​ទី​៧​ម្ចាស់​ពាន​រូប​នេះ​បាន​សាង​កំហុស​ច្រៀង​ភ្លេច​ប៉ា​រ៉ូ​ល​នូវ​បទ​ក​ន្ទ្រឹ​ម​ប៉ុន្តែ​លោក​សមាធិ​ច្រៀង​ទាល់តែ​ចប់​សព្វគ្រប់​។ ជា​ភ័​ព្ទ​សំណាង​ព្រោះតែ​មាន​សំឡេង​ល្អ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​សង្គ្រោះ​បាន​ជាប់​ឡើង​ទៅ​វគ្គ​បន្ត​ស្ទើរតែ​មិន​នឹក​ស្មាន​ដល់​។​

​នៅ​ទីបំផុត​ការ​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​កម្មវិធី​Cambodian Idol​រ​ដូ​ល​កាល​ទី​៣​របស់​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​បាន​រក​ឃើញ​ពន្លក​សិល្បៈ​ថ្មី​ក្រោម​ការ​បោះ​ឆ្នោត​ពេញចិត្ត​ពី​មហាជន​ដោយ​បាន​ឈ្នះ​ផុត​គេ​ជា​ម្ចាស់​ពាន​ថ្មី​បេក្ខជន​គ្រី ថៃ​ពៅ​មក​ពី​ខេត្តកំពង់ចាម​វ័យ​២៥​ឆ្នាំ​ក្រោយ​ពុះពារ​យ៉ាង​លំបាក​បំផុត​ទំ​រាំ​ដល់​ជំ​ហ៊ាន​រីករាយ​នេះ​។​

Advertistment

​រយៈពេល​ចូល​ដល់​វគ្គ​ផ្សាយ​បន្ត​ផ្ទាល់​មាន​៩​ស​ប្តា​ហ៍​សរុប​បេក្ខជន​មាន​១២​រូប​ហើយ​ត្រូវ​បាន​ជម្រុះ​ចេញ​ម្តងម្នាក់​រៀង​រាល់​ស​ប្តា​ហ៍​ជា​បន្តបន្ទាប់​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ​ត្រ័​នេះ​សល់​បេក្ខជន​តែ​បួន​រូប​ដែល​មាន​ភ័​ព្ទ​វាសនា​ឡើង​មក​ប្រជែង​យក​ពាន​ដោយ​ម្នាក់​ៗ​មាន​សមត្ថភាព​និង​ទឹកដម​សំឡេង​វិញ​មិនធម្មតា​ពិ​រោះ​ណាស់​បត់បែន​គ្រប់​សណ្ឋាន​។ ​បេក្ខជន​៤​ដួង​ជា​ជើង​ខ្លាំង​ក្លាយជា​តួឯក​រួម​មាន​គ្រី ថៃ​ពៅ សៀ​ក ញញឹម ចែ​ម ស្រី​ល​ក្ខ័ និង​ឈាង សុ​វ​ណ្ណា​វី​។​

​ឆ្លងកាត់​ការ​ប្រឡង​វគ្គ​ចុង​ក្រោយ​នេះ​មុន​ប្រកាស​ពាន​ម្នាក់​ៗ​ប្រឹង​បង្ហាញ​អោយ​អស់ពី​បេះដូង​ពី​ចិត្ត​សំដៅ​ទាញ​ប្រជាប្រិយភាព​រៀង​ៗ​ខ្លួន​ជាមួយ​ស្ទីល​ច្រៀង​គួរ​អោយ​ចាប់​អាម្ម​ណ៍​។​ ​យប់​មិះ​នេះ​ជើង​ខ្លាំង​៤​រូប​ជុំ​ទី​១​ច្រៀង​ចប់​ក៍​ប្រកាស​ជម្រុះ​ចេញពីរ​រូប​ដោយ​ក្នុង​នោះ​បេ​ក្ខ​នារី​ចែ​ម ស្រី​ល​ក្ខ័ និង​បេ​ក្ខ​នារី​ឈាង សុ​វ​ណ្ណា​វី​ត្រូវ​ធ្លាក់​ដោយ​ជាប់​បន្ត​ថៃ​ពៅ​និង​សៀ​ក ញញឹម​។ ក្រោយមក​ក៍​ប្រឡង​ភ្លាម​ៗ២​បទ​រៀងខ្លួន​ចប់​ហើយ​បោះ​ឆ្នោត​រក​ម្ចាស់​ពាន​។​ក្រោយ​ប្រកាស​សំឡេង​មហាជន​ស្រែ​កថា​គ្រី​ន​ថៃ​ពៅ​លើក​ពាន​រៀង​លុប​លើ​ញញឹម​។​ ជាល​ទ្ឋ​ផល​ថៃ​ពៅ​ប្រកាស​ជា​ផ្លូវការ​លើក​ពាន​រដូវ​កាល​ថ្មី​ស្មាន​មិន​ដល់​ដោយ​ម្ចាស់​ពាន​អរ​លោត​ពេញ​ឆាក​ក្រោយ​អណរ​រំ​ភើ​ម​និង​មហា​កិត្តិយស​មួយ​នេះ​។​
​គ្រី ថៃ​ពៅ​ក្រៅពី​លើក​ពាន​ទទួល​បាន​ប្រាក់​រង្វាន់​១០០​លាន​រៀល​និង​តារាចម្រៀង​កុងត្រា​របស់​ហង្ស​មាស​ទៀត​ផង​។