“​លុយ​មិន​ស្តាយ​តែ​បង​ស្តាយ​ចិត្ត​”​ ចម្រៀង​ថ្មី​ពី​តារា​មនុស្សធម៌ សន វិ​ជ្ជ​បុត្រ

236

រាជធានីភ្នំពេញ ៖ តារាចម្រៀង ​ដែល​មានចិត្ត​សណ្តោស​ប្រណី​ ឃើញ​អ្នក​អត់​ឃើញ​អ្នកមាន​បញ្ហា ​ចេះ​ជួយ​លោក​ សន វិ​ជ្ជ​បុត្រ​ នៅ​តែ​បង្ហាញ​ចម្រៀង​ថ្មី​ៗ​ ក្នុង​វិ​ថី​សិល្បៈ​ បើ​ទោះជា​មួយ​រយៈ​នេះ​លោក​មមាញឹក ​និង​មុខរបរ​ខាងក្រៅ​។

​ថ្មី​ៗ​នេះ ​សន វិ​ជ្ជ​បុត្រ ​បាន​ចេញ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា ​មាន​ចំណងជើង​ថា ​”​លុយ​មិន​ស្តាយ​តែ​បង​ស្តាយ​ចិត្ត​”​ ។​ បទ​ថ្មី​នេះ​ស្តាប់​ហើយ​ដក់​នៅ​មនោសញ្ចេតនា​ជ្រៅ​គួរសម​។ លោក ​សន វិ​ជ្ជ​បុត្រ​ បន្ត​មាន​ជំនឿ​ថា​ ចម្រៀង​មួយ​បទ​”​លុយ​មិន​ស្តាយ​តែ​បង​ស្តាយ​ចិត្ត​” នេះ​និង​ក្លាយជា​ចំនុច​ប្រសើរ​សម្រាប់​អ្នក​ចូល​ចិត្ត​បទ​បែប​អណ្តែតអណ្តូង​ ហើយ​ជក់ចិត្ត​គ្រា​ដែល​អ្នក​និ​ព​ន្ឋ​ខិតខំ​តាក់តែង​យ៉ាង​ផ្ចិតផ្ចង់​នូវ​អត្ថន័យ​សុី​ជម្រៅ​ក្នុង​ខ្លឹមសារ​ចម្រៀង​។

Advertistment

អត្ថន័យ​ចម្រៀង​នោះ​បង្ហាញ​ពី​ភាព​ពិសពុលរបស់មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​សង្សា​រ ហើយ​ចាកចោល​លុះ​មក​វិញ​ថែ​នៅ​ក្បែរ​គ្នា​សន្យា​ប្រាប់​រាល់​រឿងរ៉ាវ​ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​បោក​ដដែល​ធ្វើ​អោយ​ខាង​ប្រុស​សោក​សនតាយ​ចិត្ត​ដែល​ស្រឡាញ់​លះបង់​៕