តារាចម្រៀង​រ៉េ​ប​​ល្បី​​​មួយរូប​កំពុង​​សង្គ្រោះ​បន្ទាន់ ក្រោយ​ឆ្លងជំងឺ​ម្យ៉ាង​

21

សហរដ្ឋអាមេរិក ៖ តារាចម្រៀង​រ៉េ​ប​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ផ្ញើ​សារ​បន់ស្រន់​ដល់​មិត្ត​រួម​អាជីពម្នាក់​​គឺ លោក Jeremih ដែល​ជា​តារាចម្រៀងរ៉េបល្បី បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដោយ​សារ​តែ​អាការរោគ​សញ្ញា Covid-19 ធ្វើទុក្ខ​ខ្លាំង​។

លោក Jeremih ដែល​ជា​តារាចម្រៀងរ៉េបល្បី

កំពូលតារាចម្រៀងរ៉េបល្បីឈ្មោះ​ 50 Cent បាន​បង្ហោះ​សារ​មួយ​នៅ​លើ Twitter កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​ធូរស្រាល​បន្តិច​របស់ Jeremih ហើយ​លោក​នៅ​តែ​បន្ត​បន់ស្រន់​ដល់​តារាចម្រៀង​រ៉េ​ប​វ័យ​៣៣​ឆ្នាំ​រូប​នេះ ឱ្យ​រួច​ផុត​ពី​គ្រោះ​ដ៏​អាក្រក់​មួយ​នេះ​។

Advertistment
តារាចម្រៀងរ៉េប Jeremih (រូបឆ្វេង) និងតារាចម្រៀងរ៉េប 50 Cent (រូបស្តាំ​)

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន BBC បានឱ្យ​ដឹង​ថា Jeremih កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ឈី​កា​ហ្គោ (Chicago) រដ្ឋ​អ៊ី​លី​ណ​យ (Illinois) ដែល​ជាទី​កន្លែង​កំណើត​របស់​គាត់​ផ្ទាល់​តែ​ម្តង​។ ហើយ​បច្ចុប្បន្ន​គាត់​ត្រូវ​ដាក់​បំពង់ខ្យល់​អុក​ស៊ី​សែន​ជាប់​ជា​និច្ច​នៅ​ឯ​បន្ទប់ ICU​។

តារាចម្រៀង​រ៉េ​ប Chance The Rapper

មិន​ខុស​ពីកំពូលតារាចម្រៀងរ៉េបល្បីឈ្មោះ​ 50 Cent នោះទេ គេសង្កេតឃើញ​តារាចម្រៀង​, តារា​សម្តែង និង​តារា​ម៉ូ​ដែល​ល្បីឈ្មោះ​ជា​ច្រើន​ផ្សេង​ទៀត ដែល​រួម​មាន​ទាំង​លោក Ne-Yo, លោក Chance The Rapper, លោកស្រី Toni Braxton, លោក Big Sean និង​តារា​សម្តែង​នាង Emmy Rossum សុទ្ធតែ​កំពុង​បន់ស្រន់​ឱ្យ Jeremih ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕

តារាចម្រៀង Ne-Yo
តារាចម្រៀង​រ៉េ​ប Big Sean