អតីត​ពិធីករ​ទូរទស្សន៍​ដ៏​ល្បី លោក ភោ សុ​ផានិត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

27

រាជធានី​ភ្នំពេញ ៖ លោក ភោ សុ​ផានិត អតីត​ពិធីករ​ទូ​រស​ទស្សន៍​ប៉ុស្តិ៍​លេខ​៣ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​វេលា​ម៉ោង​៧​យប់ ដោយ​ជាប់​សង្ស័យ​ចេញ​មូល​ប្ប​ទា​នប​ត្រ (​សែក​ស្អុយ​) ខ្យល់ ខណៈ​ពេល​ដែល​លោក​ជា​ពាណិជ្ជករ​ម្នាក់ ។

សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​អតីត​ពិធីករ​រូប​នោះ​នៅ​ចំណុច​ហាង​កាហ្វេ អា​ម៉ា​ហ្សូ​ន ផ្លូវ ព្រះ​មុនី​វង្ស សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន លេខ ១៣០០” ឃ ១”​ដ . ច . ន ចុះ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ចេញ​ដោយ​លោក វ៉ា​ន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង រាជធានី​ភ្នំពេញ បញ្ជូន​មក​ការិយា​ល័យ​ចាត់ការ​តាម​នីតិវិធី ។

Advertistment

តាម​របាយការណ៍​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ភោ សុ ផានិត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ពាណិជ្ជករ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន អតីត​ពិធីករ​ទូរទស្សន៍​ដ៏​ល្បី លោក ភោ សុ​ផានិត កំពុង​ស្ថិត​នៅ​ការិយាល័យ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕