ចាំ​ទេ​! តារា​សម្តែង ឃុ​ត សោភា ស្ងាត់​ៗ​​​ពី​សិល្បៈ ស្រាប់​តែ​​រៀប​ការ​បាត់​ហើយ

49

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​លេចធ្លោ​នៅ​តាម​ខ្សែភាពយន្ត​រឿង​ភាគ ឃុ​ត សោភា បាន​សាង​ភាព​ភ្ញាក់ផ្អើល​តែ​ម្តង ព្រោះ​បាត់​មុខ​មួយ​រយៈ ក៏​ស្រាប់តែ​ចូល​រោងការ​បាត់​ស្ងាត់​អស់​មហា​ជន​មិន​បានដឹង​សោះ​។ មូលហេតុ​ដោយសារ​តែ​គេ​បានឃើញ​តារា​ស្រី​រូប​នេះ​ផុស​រូប​ពិធី ហើយ​បាន​ផ្ញើ​សា​អរគុណ​ដល់​ភ្ញៀវ​កិត្តិយស​ទាំងអស់​បាន​ចូលរួម​ជូនពរ​កម្មវិធី​នាង​។

ឃុ​ត សោភា មិន​ដែល​ឱ្យ​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​បុរស​ណា​នោះ​ទេ​។ ហេតុផល​នាង​បាន តម្កល់​ចិត្ត​ស្មោះ​ឱ្យ​បុរស​ម្នាក់​ដែល​នាង​ជឿជាក់​ថា អាច​នាំ​នាង​ឱ្យទៅ​រក​សុខ​សុភមង្គល​បាន​។ នៅ​ទីបំផុត​បុរស​ដែល​នាង​ដាក់ចិត្ត​ពិចារណា​បាន​ឆក់​ចិត្ត​នាង រហូត​ប្រកាស​ឱ្យ​គេ​ដឹង និង​ប្រាប់​ថា ជា​ស្វាមី​នាង ហើយ​អ្នក​លួចចិត្ត​ស្រឡាញ់​កន្លង​មក​ដកខ្លួន​ឱ្យ​ហើយ ព្រោះ​គេ​មាន​គូ​ហើយ​។

Advertistment

បើ​និយាយ​ពី ឃុ​ត សោភា វិញ ជា​តារា​សម្តែង​បាន​អុកឡុក​នៅ​លើ​អាជីព​មួយ​នេះ​បានជា​ច្រើន​រឿង​ហើយ​។ ភាគច្រើន​ស្នាដៃ​ដែល​នាង​បាន​សម្តែង​ច្រើន​នៅ​ក្នុង​ផលិតកម្ម​អ្នក​នាង​ព្រំ រ​ដ្ឋា ហើយ​​ស្នាដៃ​របស់​នាង​សម្តែង​គឺ​ច្រើន​តែ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន បាយ័ន និង​ស៊ី​ធី​អិន​ជាដើម​។ ឃ្លាតឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈ មាន​គេ​ទម្លាយ​ថា ឃុ​ត សោភា ងាក​ទៅ​ពង្រឹង​មុខរបរ​ខាង​ផ្នែក​ទីផ្សារ​លក់​ខុន​ដូ និង​លក់​ផលិតផល​អន​ឡាញ​។

សោភា ប្រែប្រួល​ច្រើន​ខាង​ចំណេះដឹង ពិសេស​ផ្នែក​អចលនទ្រព្យ គឺ​នាង​ចេះ​ចាំ​យ៉ាង​ជំនាញ​នៅ​ការ​រៀបរាប់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ទិញ​ប្រើ​ខុន​ដូ​សម្រាប់​មនុស្ស​សម័យ​ថ្មី​។

នៅ​លើ​បណ្តា​យ​សង្គម​ផ្ទាល់​របស់ ឃុ​ត សោភា បាន​បង្ហោះ​ពាក្យពេចន៍​ថា «​សូម​អរគុណ យ៉ាង​ក្រៃ​លែង​ចំពោះ​ការ​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​អញ្ជើញ​ចូលរួម​កម្មវិធី​មង្គល​របស់​នាង​ខ្ញុំ និង​ស្វាមី​។ សូម​អរគុណ​លោកគ្រូ អ្នកគ្រូ អ៊ុំ ពូ មីង បងប្អូន​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ដើម្បី​មក​ចូលរួម​កម្មវិធី​នេះ គឺជា​មហា​កិត្តិយស​យ៉ាង​ក្រៃ​លែង​ចំពោះ​គ្រួសារ​យើងខ្ញុំ​»​។

សោភា ក៏​អាច​រៀបចំ​ពិធី​មួយទៀត ដើម្បី​ប្រកាស​ឱ្យ​មហាជន និង​មិត្ត​សិល្បករ​បានដឹង​ជ្រាប ដើម្បី​លាង​ជម្រះ​ការ​សង្ស័យ​។ ណាមួយ​នាង​ក៏​ចង់​រៀប​ការ​ដោយ​គ្រង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ សំពះ​ផ្ទឹម​បំពេញមុខ​ឪពុក​ម្តាយ​ដែរ​។

ឃុ​ត សោភា និយាយ​ថា បើ​ទោះជា​នាង​មានគ្រួសារ​ក៏​ដោយ តែ​វិ​ថី​សិល្បៈ​ដែល​នាង​ធ្លាប់​ដើរ​ក៏​មិន​ដកថយ​ឡើយ​។ ពេល​នាង​ស្បើយ​ពី​កិច្ចការ​មួយ​ចំនួន នាង​នៅ​តែ​ងាក​មក​សម្តែង​វិញ​។ ចំណែក​មូលហេតុ​ដោយសារ​នាង​អាច​បែងចែក​បាន​ហើយ សិល្បៈ​នេះ​ហើយ​នាង​តស៊ូ​ជាមួយ​ការងារ​យ៉ាង​លំបាក​ទំ​រាំ​មាន​គេ​ស្គាល់ ឬ​ដើរ​ដល់​ចំណុច​នេះ​។ ដូចនេះ​នាង​មិន​អាច​ដើរ​ចេញ​បាត់​ទទេរ​ៗ​ជា​ដាច់ខាត​។

ទោះ​យ៉ាងណា ឃុ​ត សោភា មិន​ទាន់​បង្ហាញ​ឈ្មោះ​ពិត​តួនាទី​របស់​ស្វាមី​នាង​ជា​អ្នក​ណា​នោះ​ទេ​។ គេ​គ្រាន់តែ​ដឹង​ថា ស្វាមី​នាង​ជា​ជនជាតិ​ចិន មានមុខ​ខាង​ខាង​ជំនួញ​ខុន​ដូ​។ បែប​នេះ​ហើយ ទើប សោភា បាញ់​ឆ្ពោះទៅ​រកមុខ​របរ​ខុន​ដូ​ឱ្យ​កាន់តែ​ជ្រៅ​តាម​ការ​បង្ហាត់បង្ហាញ​ពី​ស្វាមី​ផង​ដែរ​។