ទើបសម្រាលកូន​ហើយ ផ​ន សុ​ផា​រី ទម្លាយ​អារម្មណ៍​ពិត​​អំឡុង​ពេល​កំពុង​ឆ្លង​ទន្លេ

19

រាជធានី​ភ្នំពេញ​៖ អតីត​តារា​កំប្លែង និង​អ្នកលេង​ល្ខោនបាសាក់​ល្បីឈ្មោះ​មួយ​រូប អ្នក​នាង ផ​ន សុផា​រី បាន​ធ្វើ​ឱ្យ​មហាជន និង​អ្នកគាំទ្រ​អបអរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​សម្រាល​បានកូន​ស្រី​ដ៏​ស្រស់​​ស្អាត​ម្នាក់ ​ទទួល​បាន​ជោគជ័យ កាលពី​ថ្ងៃ​ទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ​។

ដោយឡែក គ្រាន់តែ​ទទួល​បាន​ដំណក់ឈាម​ទី​ពីរ​របស់​តារា​ស្រី​រូប​នេះ​ជាមួយនឹង​ស្វាមី រួច​មក បាន​ធ្វើ​អោយ​មហាជន​មានការ​ចាប់​អារ​ម្ម៍​យ៉ាង​ខ្លាំង ក្រោយ​ពី​ផ​ន សុ​ផា​រី ទម្លាយ​អារម្មណ៍​ពិត​របស់​​ស្ត្រី នៅ​ក្នុងអំឡុងពេល​ឆ្លងទន្លេ ក្នុង​នាម​ជា​អ្នក​ម្តាយ​ត្រូវ​ប្រឈម​មុខ​ហ៊ាន​លះបង់​សូ​ម្បី​ជិ​វិត មិន​ថា​ទោះបី​វះកាត់ រឺ​ធម្មជាតិ សុទ្ធសឹងតែ​ជា​ការ​លះបង់​ប្តូរជីវិត​ប្រឈម​មុខ​និង​មច្ចុរាជ​គ្រប់​ពេល។

Advertistment

នៅ​ក្នុង​នោះ​អ្នក​នាង​ផ​ន សុ​ផា​រី បាន​លើក​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា  ៖​ « -​ខ្ញុំ​ខ្លាច​ណាស់​ម្ជុ​ល -​ខ្លាច​ណាស់​ស្នាម​កាំ​បិត -​ខ្លាច​ណាស់​ការ​ឈឺ -​ខ្លាច​ណាស់​ថ្នាំពេទ្យ ប៉ុន្តែ… ទោះ​បី​ជា​​ខ្ញុំ​ត្រូវ​ឈឺ​ប៉ុនណា ស្នាម​ម្ជុ​ល​សុះសាច់​ប៉ុនណា ស្នាម​មុខរបួស​មួយ​ជី​វិត​យ៉ាងណា ទោះបី​ខ្ញុំ​ខ្លាច​ពេទ្យ​យ៉ាងណា ក៏​នៅ​តែ​ពេល​មួយ​ដែល​ខ្ញុំ​ត្រូវ​ក្លាហាន ហ៊ាន​លះបង់​សូ​ម្បី​ជីវិត គឺជា​ពេល​ដែល​ខ្ញុំ​មានឈ្មោះ​ជា​ម្តាយ គ្រប់យ៉ាង គឺ​ដើម្បី​កូន​»​។

យ៉ាងណាមិញ អតីត​តារា​កំប្លែង និង​អ្នកលេង​ល្ខោនបាសាក់រូបនេះ ក៏​បាន​លើក​ឡើង​ឱ្យ​បុរស ដែល​ជា​ស្វាមី ត្រូវ​តែ​មាន​ទំនួល​ខុស​ត្រូវ និង​ចាំ​មើលថែ​ភរិយា កុំ​ទុក​ប្រពន្ធ​ចោល ពីព្រោះ​តែ​ស្វាមី​ជា​កម្លាំងចិត្ត​តែ​មួយ​គត់​របស់​ភរិយា​នៅ​អំឡុង​ពេល​នេះ​៕