The Voice UK ប្រកាស​​ផ្លាស់​ប្តូរ​សមាស​ភាព​គ្រូបង្វឹក​ថ្មី​សម្រាប់​រដូវ​កាល​ទី​១០

15

អង់គ្លេស ៖ កម្មវិធី​ប្រឡង​ចម្រៀង The Voice UK របស់​ចក្រភព​អង់គ្លេស បាន​ប្រកាស​សមាសភាព​គ្រូបង្វឹក​ថ្មី ដែល​នឹង​ត្រូវ​មក​ជំនួស​តំណែង​គ្រូបង្វឹក​ចាស់ នាង Meghan Trainor សម្រាប់​រដូវ​កាល​ទី​១០ ។

នាង Meghan Trainor

កាលពី​ពេល​ថ្មី​ៗ​នេះ ម្ចាស់​បទ «Me Too» នាង Meghan Trainor បាន​ប្រកាស​ពី​ដំណឹង មាន​ផ្ទៃពោះ​ដែល​ជា​កូន​ដំបូង​របស់​នាង កាលពីដើម​ខែតុលា​នេះ​។ Meghan បាន​បញ្ជាក់​ថា​នាង​នឹង​បញ្ចប់​ការ​ថត​កម្មវិធី​នេះ សម្រាប់​រដូវ​កាល​បច្ចុប្បន្ន ហើយ​នាង​ក៏​នឹង​មិន​បន្ត​ធ្វើ​ជា​គ្រូបង្វឹក សម្រាប់​រដូវ​កាល​ក្រោយ​នៅ​ឆ្នាំ​២០២១ ទៀត​ទេ​។

Advertistment
នាង Meghan Trainor

ក្រឡេក​មក​កាន់​អ្នក​រៀបចំ​កម្មវិធី The Voice UK ក៏​បាន​ប្រកាស​ជ្រើស​យក​តារាចម្រៀង​កំពុង​ឡើង​កូដ​ខ្លាំង​គឺ​នាង Anne-Marie ដើម្បី​មក​ជំនួស​តំណែង​របស់ Meghan Trainor ។ ហើយ Anne-Marie នឹង​ត្រូវ​ចូលរួម​ជាមួយ Sir Tom Jones, will.i.am និង Olly Murs នៅ​កៅអី​គ្រូបង្វឹក សម្រាប់​រដូវ​កាល​ទី​១០ នៅ​ឆ្នាំ​២០២១​។

នាង Anne Marie

អាល់​ប៊ុ​ម​ដែល​មាន​ចំណងជើង​ថា «Speak Your Mind» របស់ Anne-Marie បាន​ក្លាយជា​ការ​លក់ដាច់​បំផុត​នៅ​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០១៨ ហើយ​នាង​ក៏​បន្ត​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង និង​ជាប់​នៅ​កំពូល​តារាង​កម្មវិធី​ចម្រៀង​ជា​ច្រើន​តាម​រយៈ​បទ «Alarm», «Ciao Adios» និង «២០០២»​។

នាង Anne Marie

សូម​រំលឹក​ថា រដូវ​កាល​បច្ចុប្បន្ន​របស់​កម្មវិធី The Voice UK ដែល​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ត្រូវ​បាន​ផ្អាក​រហូត​ដល់​ពេល​បច្ចុប្បន្ន ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 នៅ​ចក្រភព​អង់គ្លេស​៕ (​ដកស្រង់​ចេញពី Digitalspy)

នាង Anne Marie