កូនស្រីរបស់ភិន សុដាលីស កាន់តែធំកាន់តែខ្យូតគួរឲ្យខ្នាញ់!

387

រាជធានីភ្នំពេញ ៖ ស្ងាត់ៗស្រាប់តែតារាសម្តែងស្រី អ្នកនាង ភិន សុដាលីស​ ដែលកំពុងតែបង្ហាញខ្លួននៅក្នុងរឿងភាគថ្មីមួយដែលគ្រោងនឹងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍នោះបានបង្ហោះនូវរូបថតជាច្រើនសន្លឹករបស់នាងថតព្រលែងលេងជាមួយកូនស្រី ដែលមានមុមាត់គួរឲ្យខ្នាញ់ រហូតមានហ្វេនៗរបស់នាងជាច្រើនបានសរសេរថា «ស្អាតទាំងម្តាយទាំងកូន» ។



ប្រាកដណាស់ ជាតិជាមនុស្សស្រីក្តីសុខបំផុតនោះ គឺមានកូនស្រីដ៏គួរឲ្យស្រលាញ់ធំធាត់ឡើងដោយក្តីសុខនិងមានសុខភាពល្អ ។ យ៉ាងណាមិញ បើក្រឡេកមើលរូបថតដែលអ្នកនាង ភិន សុដាលីស បង្ហោះលើបណ្តាញសង្គមវិញ ឃើញថាកូនស្រីរបស់នាងពិតជាស្រស់ស្អាត ខ្យូតៗ សក់វែងរាងអង្គារ៍ដី មុខមាត់វិញនិយាយពីថាខ្យូតខ្លាំងមែនទែន ឃើញហើយគឺទប់ចិត្តស្រលាញ់មិនបាននោះទេ ជាពិសេសនាងតូចនេះទៀតសោត គឺមានស្នាមញញឹមស្រស់ដូចជាម្តាយអញ្ចឹង ។

Advertistment



អ្នកនាងភិន សុដាលីស ដែលកំពុងដើរតូស្រីមួយរូបនៅក្នុងរឿងភាគថ្មី ដែលដើរតួអង្គជាមនុស្សឆ្នាស់និងទាក់ទងប្តីគេ​រហូតអ្នកខាងខ្លួនឯងបានព្រលយពាក្យថា «ម្តងនេះសុំតួគេស្អប់មួយភូមិម៉ង 😁» នោះ ក៏បានសរសេរសារខមនឹងរូបថតដែលនាងថតជាមួយកូនស្រីថា ខ្ញុំ«ចាស់ហើយ ឈប់លេងសើចច្រើនទៀតហើយ … តែបើមានអ្នកនាំខ្ញុំលេង ខ្ញុំលេងទៀត 😂» ។

ងាកទៅលើហ្វេនៗរបស់តារាស្រីរូបនេះវិញ ខ្លះបានបញ្ចេញទស្សនៈថា «ក្តីសុខមនុស្សស្រីមានកូនស្រីមួយគ្រាន់បណ្តើរដើរលេង» ខណៈខ្លះទៀតបានសរសើរពីភាពរឹងមាំរបស់អ្នកនាង ភិន សុដាលីស ដែលតស៊ូគ្រប់ឧបសគ្គចិញ្ចឹមបីបាច់កូនបានយ៉ាងល្អ ៕

មើលចុះ ថាគួរឲ្យខ្នាញ់ប៉ុណ្ណា កូនស្រីរបស់អ្នកនាង ភិន សុដាលីស
ឈុតខ្លះនៃរឿងភាគថ្មីរបស់នាងភិន សុដាលីស